អតីតកាលមួយយើងជាអ្នកបង្កើតវាដោយខ្លួនឯងគ្មានអ្នកណាអាចមកបង្ខិតបង្ខំយើងបានទេ។ បើយើងជាអ្នកបង្កើតវាយើងត្រូវញញឹមទទួលយកវាដោយក្ដីរីករាយ ដោយសារថាវាជាបទពិសោធន៍ដែលបានមកដោយភាពរីករាយជាមួយនឹងភាពឈឺចាប់លាយឡំគ្នា។
មនុស្សដែលអាចញញឹមបាននៅពេលកំពុងតែមានទុក្ខជាមនុស្សមិនធម្មតាហើយរឹងមាំបំផុត។
អ្វីដែលកន្លងផុតទៅហើយ គ្មានថ្ងៃបកក្រោយបាននោះទេ សំខាន់យើងត្រូវចេះចងចាំវាថាជាមេរៀនដ៏ល្អដែលគ្មាននរណាអាចបង្រៀនយើងបានក្រៅពីការឆ្លងការរសជាតិជីវិតដោយផ្ទាល់។ តស៊ូជាមួយក្ដីសង្ឃឹមបើអតីតកាលមិនអាចបំភ្លេចបានពិតមែន ត្រូវរៀនរស់នៅជាមួយវាឱ្យបាន។ ទោះបីជាវាឈឺចាប់ ហើយយើងពិតជាមានការសោកស្ដាយចំពោះវាមែន តែត្រូវដឹងថាវាគ្រាន់តែជាអតីតកាលមួយប៉ុណ្ណោះ។
មិនថាអ្នកសោកសៅខូចចិត្តប៉ុណ្ណានោះទេ រឿងដែលបានកើតឡើងរួចហើយមិនអាចកែប្រែបានជាដាច់ខាត។
ប្រយោជន៍អ្វីទៅដែលសុខចិត្តសម្រក់ទឹកភ្នែកព្រោះតែរឿងដ៏ខ្មៅងងឹតមួយនោះ។ ទឹកភ្នែកនេះអាចស្រក់បាននៅពេលដែលរំភើបរីករាយ និងពេលស្ដាយស្រណោះលើមនុស្សដែលល្អតែប៉ុណ្ណោះ មិនមែនស្រក់ព្រោះតែរឿងដ៏អាក្រក់ចំពោះយើងនោះទេ។ ខ្ញុំដឹងហើយថាអ្នកស្ទើរតែមិនអាចគេចផុតពីវាបាន តែបើនៅតែបែបនេះគ្មាននរណាម្នាក់អាចជួយអ្នកបាននោះទេ។ ជណ្ដើរមានហើយ តែសំខាន់អ្នកឡើងឬមិនឡើងជារឿងរបស់អ្នក។ បើទន់ជ្រាយពេកអ្នកសមហើយដែលជួបរឿងបែបនេះ ដ្បិតជីវិតមួយនេះចូលចិត្តលេងសើចជាមួយមនុស្សទន់ជ្រាយខ្លាំងណាស់។
កុំឱ្យអ្វីដែលអាក្រក់ៗចូលមកនៅក្នុងជីវិតរបស់យើងយូរឱ្យសោះ ត្រូវតែគិតពីរឿងល្អៗឱ្យបានច្រើនទើបយើងអាចរីករាយបាន។ មិនត្រូវអនុញ្ញាតឱ្យអតីតកាលដែលឈឺចាប់ចូលមកនៅក្នុងជីវិតរបស់យើងនោះទេ។ បើសិនជាអតីតកាលដែលល្អយើងត្រូវចងចាំ តែបើសិនជាវាជាអ្នករំខាននូវក្ដីសុខរបស់យើង កុំចងចាំវាល្អជាង។ បើបំភ្លេចវាមិនបានទេ ទុកឱ្យវារសាត់ទៅតាមពេលវេលាទៅចុះ៕
- អត្ថបទ : ស្រមោចក្រហម
- រចនារូបភាព : May
- រក្សាសិទ្ធ : Book5.biz
Integrating your WooCommerce/Shopify site with an ERP or Accounting system like Sage, SAP, IQ Retail,
Xero or other can save you a lot of time when updating
your product stock, pricing or manually capturing orders on a
day to day basis. You can also set up a B2B trade store as
well for your account-customers to log in and place
orders at their exclusive price.