Uncategorized, ចំណេះដឹងទូទៅ, ជីវប្រវត្តិ

ជីវប្រវត្តិលោក ញ៉ុក ថែម

លោក ញ៉ុក ថែម គឺជាកវីនិពន្ធដ៏ល្បីល្បាញមួយរូបព្រមទាំងជាអ្នកប្រាជ្ញផ្នែកអក្សរសាស្រ្តខ្មែរដែលត្រូវបានអ្នកសិក្សា សិក្សានុសិស្ស​ ស្គាល់គ្រប់គ្នាមិនថានៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានា ។ លោក ញ៉ុក ថែម ជាបុគ្គលគម្រូម្នាក់ ដែលបានខិតខំប្រឹងប្រែងស្វះស្វែងក្រេបយកចំណេះវិជ្ជា និងបានសរសេរចងក្រងនូវស្នាដៃរបស់ខ្លួន ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ។ កវីនិពន្ធរូបនេះមានកំណើតនៅលើទឹកដីក្នុងខេត្ត បាត់ដំបង លោកបានចាប់កំណើតគឺ នៅថ្ងៃសៅរ៍ ខែ ជេស្ឋ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ១៩០៣ ។ នៅភូមិរតនៈ សង្កាត់ស្វាយប៉ោ ស្រុកសង្កែ ខេត្ត បាត់ដំបង ។

បិតាលោកឈ្មោះ ញ៉ុក ញុំ   រីឯមាតា ឈ្មោះ ហៀក ជាជនជាតិខ្មែរហើយមានអាជីវកម្មជាជាងទង។ ក្រោយមកគាត់បានទៅប្រកបមុខរបរជាកសិករនៅភូមិអូតាគី សង្កាត់ជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ប្រសិនបើយើងក្រឡេកទៅមើលស្នាដៃរបស់ លោក ញ៉ុក​ ថែម ឃើញថា​ពិតជាមានការចាប់អារម្មណ៍គួរអោយកត់សម្គាល់ ជាពិសេសប្រលោមលោករឿង (កូលាបប៉ៃលិន​) ដែលទទួលបានប្រជាប្រិយភាពល្បីល្បាញតាំងពីទស្សវត្សឆ្នាំ៤០​​ រហូតមកដល់សព្វថ្ងៃ ដែលជាការបង្ហាញពីស្មារតីនៃការតស៊ូក្នុងជីវិតរបស់យុវជនខ្មែរ និងមានស្នាដៃជាច្រើនផ្សេងៗទៀតផងដេរ ស្នាដៃរបស់លោក ញ៉ុក ថែម ទាំងនោះរួមមាន:

  • ពុទ្ធប្រវត្តិសង្ខេប
  • អនុពុទ្ធប្បវត្តិ ភាគ១២
  • ប្រជុំសុភាសិត ភាគ ១២
  • រឿងមហាវេស្សន្ដរជាតក
  • ប្រជុំពុទ្ធភាសិត
  • ជាតិ សាសនា ព្រះមហាក្សត្រ
  • រឿងបិសាចស្នេហា
  • រឿងកុលាបប៉ៃលិន
  • រឿងឯកសហរាត្រី
  • ចូឡវេទល្លសូត្រ
  • វិធីប្រតិបត្តិធម៌
  • ពន្លឺអាសីុទ្វីប
  • បញ្ញាសជាតកសង្ខេប ។

ម្យ៉ាងវិញទៀតនៅគ.ស ១៩៣៨(1)  លោកបានធ្វើជាអ្នកនិពន្ធយកទស្សនាវដ្ដី កម្ពុជសុរិយា ( ទស្សនាវដី្តនេះចេញផ្សាយរៀងរាល់ខែរហូតដល់ឆ្នាំ ១៩៧៥ ) ហើយក្នុងអំឡុងពេលនោះលោកក៏ជាអ្នកនិពន្ធដ៏សំខាន់។ ចំពោះទស្សនាវដ្ដីនេះផងដែរ ដោយសារលោកបានសរសេរពីអក្សរសាស្ត្រជាតិស្ទើរតែគ្រប់លេខ ។

នៅដើមខែកុម្ភៈ ឆ្នាំ ១៩៣៩ បណ្ឌិត ញ៉ុក ថែម ត្រូវបានរាជការចាត់ឲ្យធ្វើជាព្រះរាជដំណាំសម្ដេចព្រះរាជអយ្យកោ នរោត្តមសុធារស ព្រះអធិបតី នៅពុទ្ធសាសនបណ្ឌិតកម្ពុជា ។  គ.ស ១៩៤៥ លោកអេឡេច សង្រ្ទីយ ឧត្តមស្នងការបារាំងបានតម្រូវឲ្យលោក ញ៉ុក ថែម ធ្វើការជាអ្នកការទូតសហភាពឥណ្ឌូចិន បារាំងសេសនៅព្រៃនគរ ។ ពេលនោះ លោកបានធ្វើជាអ្នកបកប្រែភាសាថៃ- បារាំង- ខ្មែរ ក្នុងវិទ្យុនៃក្រុងនោះដើម្បីទាមទារដែនដីបាត់ដំបង និង សៀមរាប ពីសៀមមកឲ្យខ្មែរវិញ ។ នៅខែ មករា ឆ្នំា១៩៤៧ បណ្ឌិត ញ៉ុក ថែម ក្រសួងអប់រំជាតិតែងតាំងជាសមាជិកក្រុមជំនុំក្រុមវប្បធម៌ ក្រោយមកលោកបានលាឈប់ពីការងារនៅពុទ្ធសាសនបណ្ឌិត្យ នៅចុងឆ្នាំ ១៩៤៩ ។ ប៉ុន្តែនៅពេលក្រសួងអប់រំជាតិតែងតាំង ជាសាស្ត្រាចារ្យនៅ គ.ស ១៩៥០ ហើយលោកក៏បានធ្វើការនៅទីនោះរហូតដល់ឆ្នាំ ១៩៧៥ ជាឆ្នាំដែលលោកចូលនិវត្តន៍ ។ លោក ញ៉ុកថែម ពិតជាគួរឱ្យកោតសរសើរយ៉ាងពិតប្រាកដមែន ព្រោះលោកបានយកចិត្តទុកដាក់ចំពោះការសាងនូវសមិទ្ធផល ជាកេរដំណែលដល់កុលបុត្រកុលធីតាខ្មែរគ្រប់រូប ។

ឯកសារយោង:

  1. សៀវភៅ « ជីវប្រវត្តិអ្នកនិពន្ធខ្មែរ » ដែលចងក្រងដោយ ឆាយ សុខៃ និង មាស សុបញ្ញា
  2. សៀវភៅ: ទិដ្ឋភាពបុគ្គលគំរូ
  • អ្នករៀបរៀង : កី សុខលីម
  • រូបភាព : ប្រវត្តិសាស្ត្រខ្មែរ Khmer history
  • រក្សាសិទ្ធ : Book5

One thought on “ជីវប្រវត្តិលោក ញ៉ុក ថែម

  1. Geraldine says:

    Good day! I could have sworn I’ve been to this website before but after going through a few of the articles I realized it’s new to me.
    Nonetheless, I’m certainly delighted I came across
    it and I’ll be bookmarking it and checking back regularly!

Leave a Reply

Your email address will not be published. Required fields are marked *