Uncategorized, ចំណេះដឹងទូទៅ, ជីវប្រវត្តិ, ទីប្រឹក្សាសៀវភៅ, ប្រលោមលោក, ប្រវត្តិសាស្ត្រ និង នយោបាយ, ឧក្រិដ្ឋកម្ម

“ជីវិតកូនថ្លៃ កូនត្រូវតែរស់” សោកនាដកម្មដ៏ជាក់ស្តែងក្នុងរបបមហាពិឃាតខ្មែរក្រហម

រឿង “ជីវិតកូនថ្លៃ កូនត្រូវតែរស់” បានបោះពុម្ពផ្សាយនៅឆ្នាំ១៩៨៧ នៅប្រទេសអង់គ្លេស និងនៅសហរដ្ឋអាមេរិច ហើយបានទទួលការវិនិច្ឆ័យល្អជាច្រើនពីសំណាក់អ្នកអាន ។ រឿងនេះមានលក្ខណៈជាការនិទានច្រើនជាងការបង្ហាញភស្តុតាង ដោយគេរៀបរាប់លម្អិតនូវចរិត សន្តានចិត្ត និងមនោសញ្ចេតនារបស់មនុស្សម្នាក់ៗ ក្នុងសោកនាដកម្មផ្ទាល់ៗខ្លួន ព្រមទាំងលក្ខណៈអមនុស្សធម៌នៃរបបខ្មែរក្រហមផង។

លោក ពិន យ៉ាថៃ

នៅខែមេសាឆ្នាំ១៩៧៥ ពិន​ យ៉ាថៃ ដែលមានក្រុមគ្រួសារ១៨នាក់ មនុស្សចាស់ជរា៣នាក់ មនុស្សធំ៨នាក់ និងក្មេង៧នាក់ ត្រូវគេបង្ខំអោយចេញពីក្រុងភ្នំពេញ ជាមួយប្រជាជនទាំងអស់ប្រហែល២លាននាក់ ដើម្បីទៅកាន់ជីវភាពថ្មី ជាកម្មករកសិកម្មឥតប្រាក់បំណាច់។ ការជម្លៀសប្រជាជនពីទីក្រុង និងទីប្រជុំជននានា ជាគន្លឹះធំមួយក្នុងនយោបាយខ្មែរក្រហម។ មេដឹកនាំពួកនេះបានអួតខ្លាំងណាស់ថា ការជម្លៀសប្រជាជនហ្នឹង ជាព្រឹត្តិការណ៍លើកទីមួយ ពុំដែលកើតមានក្នុងប្រវត្តិបដិវត្តន៍ក្នុងលោកនេះទេ ។

រូបភាពពេលជម្លៀសប្រជាជន

ជាការពិតមែន ក្នុងរយៈពេលពីរឆ្នាំបន្ទាប់មក កម្ពុជាបានក្លាយជាស្រែគុកមួយដ៏ធំធេង។ ក្រុមគ្រួសារពិន​ យ៉ាថៃ បានខិតខំរស់នៅជួបជុំគ្នាជានិច្ច ក្​នុងការផ្លាស់ប្តូរទីកន្លែង ពីភូមិមួយទៅភូមិមួយទៀត រហូតធ្លាក់ដល់តំបន់ព្រៃភ្នំ ក្នុងផ្នែកពាយ័ព្យនៃខេត្តពោធិ៍សាត់ ដែលជាកន្លែងចាញ់បំផុត និងនៅក្រោមការត្រួតត្រានៃពួកកម្មាភិបាលខ្មែរក្រហមដ៏ព្រៃផ្សៃ។ នៅទីនោះ គ្មាននរណាម្នាក់ក្នុងគ្រួសារ ពិន យ៉ាថៃ បានទទួលចំណីអាហារគ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញ គេត្រូវធ្វើការធ្ងន់ៗហើយត្រូវធ្លាក់ខ្លួនឈឺរីងរៃស្ទើរគ្រប់គ្នាទាំងអស់ ។ នៅដើមឆ្នាំ១៩៧៧ សមាជិកគ្រួសារហ្នឹងភាគច្រើនត្រូវស្លាប់បាត់បង់ជីវិត យ៉ាងវេទនាបំផុត។ ក្នុងពេលនោះដែរ ពិន យ៉ាថៃត្រូវជាប់ចោទថា ជានាយទុននិយមនៅក្នុងអតីតកាល ដោយមានបុរសម្នាក់ដែលធ្លាប់ស្គាល់គេពីជំនាន់មុន។ ដោយខ្លាចគេចាប់ខ្លួនយកទៅពិឃាដ ពិន យ៉ាថៃ បានសម្រេចចិត្តរត់កាត់ព្រៃភ្នំតម្រង់ទៅស្រុកថៃជាមួយភរិយា បន្ទាប់ពីបានបន្ទុកបណ្តាក់កូនអាយុ៦ឆ្នាំ ឈ្មោះ ណារ៉ាត់ ឲស្ត្រីម្នាក់ជួយថែរក្សា។ ពិន យ៉ាថៃ បានរត់គេចខ្លួនមកដល់ស្រុកថៃ ប៉ុន្តែភរិយាបានបាត់ខ្លួន ក្នុងពេលមានភ្លើងឆេះមួយនៅក្នុងព្រៃ ។ ហេតុនេះក្នុងគ្រួសារធំនោះ គេនៅមានសមាជិកតែមួយទៀតគត់ ដែលអាចនៅរស់ គឺ ណារ៉ាត់ ។

រូបភាពរបស់ ណារ៉ាត់

យ៉ាងណាមិញ នេះជាសេចក្តីសង្ឃឹមចុងក្រោយរបស់ ពិន យ៉ាថៃ។ ពីមួយឆ្នាំមុន(១៩៧៦) ឪពុករបស់គាត់ដែលធ្លាក់ខ្លួនឈឺណាស់ទៅហើយបានខំផ្តាំជំរុញគាត់ថា “ជីវិតកូនថ្លៃ កូនត្រូវតែរស់តទៅទៀត”។គឺពាក្យដដែរនេះហើយដែល ពិន យ៉ាថៃ បានផ្តាំទូន្មាន ណារ៉ាត់ ជាកូនខ្លួនមុននឹងចេញដំណើរដ៏ពិបាកវេទនា ចេញពីស្រុក។

រូបភាព ពិន​ យ៉ាថៃ ពេលរត់ទៅដល់ស្រុកថៃ

គឺឪកាសសំខាន់ទាំងពីរនេះហើយ ដែលបានបង្ហាញពីសោកនាដកម្មដ៏ជាក់ស្តែងរបស់មនុស្ស នៅក្នុងសៀវភៅនេះ។ ចាប់ពីថ្ងៃនោះមក ពិន យ៉ាថៃ មិនដែលបានដំណឹងអ្វីមួយពីណារ៉ាត់ទេ ។ គេនៅតែមិនដឹងជានិច្ចថា តើណារ៉ាត់នៅរស់ ឬក៏ស្លាប់ទៅហើយ។

រូបភាព ប៉ុល ពត មេដឹកនាំខ្មែរក្រហម

ហេតុអ្វីក៏អំពើព្រៃផ្សៃដល់ថ្នាក់ហ្នឹង អាចកើតឡើងបាន? តើគេអាចពន្យ់ពីបុព្វហេតុរបស់វាឬទេ? ចម្លើយខ្លីមួយគឺដូចពាក្យរបស់លោក អេកតុន ដែលចែងថា “អំណាចតែងបង្ខូចធាតុមនុស្ស”។ ប៉ុន្តែមានសំណួរមួយសំខាន់ជាងនេះទៀត ដែលប្រហែលជាគ្មាននរណាអាចឆ្លើយរួចគឺ “ហេតុអ្វីក៏រឿងអំណាចហ្នឹង ធ្វើអោយមនុស្សក្លាយជាអ៊ីចឹងទៅកើត?”។

——————————————————————————-

ដកស្រង់ចេញពីសៀវភៅ “ជីវិតកូនថ្លៃ កូនត្រូវតែរស់”

រូបភាពសៀវភៅ “ជីវិតកូនថ្លៃ កូនត្រូវតែរស់”

អាចរកជាវបានតាមរយៈផេក “បណ្ណាគារOnline”

លេខទូរស័ព្ទ​ : 086 878 278

សូមចុចលើរូបភាពខាងក្រោម ដើម្បីចូលទៅកាន់ផេក ” បណ្ណាគារOnline”

One thought on ““ជីវិតកូនថ្លៃ កូនត្រូវតែរស់” សោកនាដកម្មដ៏ជាក់ស្តែងក្នុងរបបមហាពិឃាតខ្មែរក្រហម

  1. k says:

    Good post! We aгe linking to this particulɑrly great post on our site.
    Kеep up the good writing.

Leave a Reply

Your email address will not be published. Required fields are marked *