Uncategorized, ចំណេះដឹងទូទៅ

តើផ្នែកណានៃម្ទេសដែលហឹរបំផុត ?

ពួកមេចុងភៅទាំងឡាយនៅក្នុងកម្មវិធីទូរទស្សន៍បានធ្វើអោយយើងជឿថា ផ្នែកដែលហឹរបំផុតរបស់ម្ទេសគឺ នៅត្រង់គ្រាប់របស់វា តែតាមពិតពុំមែនទេ ។ ផ្នែកដែលហឹរបំផុតគឺ នៅត្រង់សន្ទះកណ្តាលជាប់នឹងគ្រាប់ ។

រូបភាពម្ទេស

សន្ទះមានសារធាតុគ្មានពណ៌ គ្មានក្លិន ឈ្មោះថា ខេបសៃស៊ិន ក្នុងចំនួនដ៏ច្រើន។ គឺសារធាតុនេះហើយដែលធ្វើអោយម្ទេសមានជាតិហឹរ ។

ភាពហឹររបស់ម្ទេសត្រូវបានវាស់ដោយ រង្វាស់ ស្ករវិល ដែលបង្កើតឡើងក្នុងឆ្នាំ១៩១២ ដោយ វិលប័រ អិល ស្ករវិល ឪសថការីសញ្ជាតិអាមេរិច។ រយៈពេលដំ​បូងនៃការសាកល្បង ស្ករវិល ដោយសារធាតុដែលចម្រាញ់ពីម្ទេសមករំលាយនៅក្នុងជាតិស្រវឹង រួចបន្សាបក្នុងទឹកស្ករ។ ក្រោយមកគេស្នើរសុំអោយអ្នកមកចូលរួមពិសោធភ្លក់សារធាតុរលាយរបស់ម្ទេស ដែលបន្សាបក្នុងទឹកស្ករក្នុងកម្រិតផ្សេងៗ រហូតដល់មានអារម្មណ៍ថាឈប់ហឹរ ហើយទើបចាត់យកថាជាកម្រិតភាពហឹររបស់ម្ទេសមួយផ្លែនោះឡើង ។

 

រូបភាពលោក វិលប័រ អិល. ស្កវិល

ឧទាហរណ៍ : ម្ទេសហាឡាផានយ៉ូ មានកម្រិតភាពហឹរ ៤៥០០ ស្កវិល ព្រោះត្រូវនាំទៅបន្សាប ៤៥០០ដង ទើបបាត់បង់ភាពហឹររបស់វា​ ។

ម្ទេសដែលហឹរបំផុតលើលោកគឺ មកពីតំបន់ដ័រសិត នៅប៉ែកខាងនិរតីនៃប្រទេសអង់គ្លេស ។ ម្ទេស ដ័រសិត ណាខា របស់ ម៉ៃឃីល និង ចយ មិឆាវដ៍ (ណាខា ឬ នាគា ជាភាសាសំស្ក្រឹតសំដៅដល់​ “សត្វល្មូន”) មានដើមកំណើតមកពីពូជម្ទេសដែលដាំនៅក្នុងប្រទេសបង់ក្លាដេស ។

រូបភាព ម្ទេស ដ័រសិត ណាខា

ក្នុងឆ្នាំ២០០៥ ម្ទេសប្រភេទនេះត្រូវបានសាកល្បងក្នុងបន្ទប់ពិសោធរបស់ងាមេរិច២កន្លែង ទទួលបានពិន្ទុភាពហឹរខ្ពស់ដល់ទៅ ៩២៣០០០ស្កវិល អាចនិយាយបានថា គ្រាន់តែម្ទេសណាខា កន្លះគ្រាប់ក៏អាចធ្វើអោយសម្លរហឹរ រហូតមិនអាចទទួលទានបានទៅហើយ ប្រសិនបើហ៊ានទទួលទានទាំងគ្រាប់ វាអាចនឹងថ្វើអោយលោកអ្នកត្រូវចូលដេកពេទ្យតែម្តង។ ទោះជាបែបនេះក៏ដោយ កាលពីឆ្នាំមុនម្ទេស ណាខា អាចលក់ចេញបានដល់​ ២៥០ ០០០ គ្រាប់ឯណោះ ។

រូបភាព បង្ហាញពីកម្រិតភាពហឹររបស់ម្ទេស

ដើម្បីអោយអ្នកឃើញរូបភាពពិតថា តើសារធាតុ ខេបសៃស៊ិន សុទ្ធតែមានកម្រឹតហិរដល់ទៅ ១៥ទៅ១៦លានស្កវិល វាហឹរយ៉ាងណានោះ គឺវាហឹររហូតធ្វើអោយពួកឪសថការី ដែលធ្វើការពិសោធត្រូវធ្វើការក្នុង “បន្ទប់ការពារជាតិពុលពិសេស” ដោយស្លៀកសម្លៀកបំពាក់ការពារយ៉ាងជិត ថែមទាំងពាក់មួកការពារបិទជិត ដើម្បីការពារកុំអោយច្រឡំស្រូបខ្យល់ ចូលទៅក្នុងសួតទៀតផង ។

ក្នុងសម័យបច្ចុប្បន្ន មានម្ទេសទាំងអស់ប្រហែលជា ៣៥១០ប្រភេទ ។

——————————————————————————

អត្ថបទដកស្រង់ចេញពីសៀវភៅ ” តើអ្នកដឹងអ្វីខ្លះ?”

អាចរកជាវសៀវភៅនេះបានតាមរយៈផេក ” បណ្ណាគារOnline” ដោយចូលទៅកាន់ផេកតាមរយៈរូបភាពខាងក្រោមនេះ :

Leave a Reply

Your email address will not be published. Required fields are marked *