លើកទឹកចិត្ត, អត្ថបទខ្លីៗ

ស្ត្រីមេម៉ាយ

កើតមកជាស្ត្រីហាក់ដូចជាអភ័ព្វ ពីព្រោះសង្គមមួយនេះហាក់ដូចជាដាក់បន្ទុកលើស្ត្រីច្រើនណាស់។ កូនអើយ! គ្រានោះបេះដូងរបស់ម៉ែគ្រាំគ្រា ខ្ទេចខ្ទាំវាសឹងតែលែងធ្វើចលនាម្តងៗទៅហើយ​។ បើនិយាយអំពីខួរក្បាលរបស់ម៉ែវិញ គឺពោរពេញទៅដោយទុក្ខសោករួមរឹតស្ទើរតែឆ្គួតម្តងៗ។ រៀបការហើយមានកូនមួយជាចំណងដៃទៅហើយ តែឪពុកឯងនៅតែមិនបញ្ឈប់ទង្វើទាំងនោះទៀត ។ស្រីស្រាល្បែង! តើម៉ែទ្រាំបានដល់ពេលណាទៀត? តើទ្រាំអោយខ្លួនឯងស្លាប់ឬអី? ប៉ុន្តែបើម៉ែលែងលះជាមួយប្តី តើសង្គមនេះ និងភ្នែកញាតិថ្កោលទោសម៉ែយ៉ាងណាទៅ? ឈ្មោះជាស្ត្រីមេម៉ាយត្រូវអាស្រូវកេរ្តិ៍អោយស្អុយរហ៊ំ ។ បើមេម៉ាយដោយសារតែប្តីស្លាប់មិនអីទេ ប៉ុន្តែបើមេម៉ាយដោយសារប្តីលែង គេនឹងពេបជ្រាយយើង តែមើលទៅម៉ែលែងខ្វល់ហើយ ពីព្រោះភាពឈឺចាប់នៅខាងក្នុងចិត្តរបស់ម៉ែ វាសែនឈឺជាងពាក្យនិន្ទារបស់អ្នកជិតខាងរាប់រយដង។ អញ្ចឹងហើយ ! ពួកគេចង់គិតបែបណាក៏គិតទៅចុះតាមតែចិត្តគេ។

ចុងក្រោយម៉ែក៏សម្រេចថាសុំឪពុកឯងលែងលះគ្នា តែម៉ែក៏ឈឺខ្លាំងដែរដែលបែកពីគាត់ ។ ម៉ែនឹកចាំរឿងរ៉ាវល្អៗជាច្រៀន ដែលពីមុនយើងមានជាមួយគ្នា។ តែកូនអើយ! ម៉ែមានតែកាត់ចិត្តសូមអោយរឿងទាំងនោះរសាត់ទៅតាមវាយោ ហើយទុកអោយពេលវេលាជាអ្នកដោះស្រាយទៅចុះ ។

កូនសម្លាញ់មាសម្តាយ ! នេះគឺជារឿងសំខាន់មួយដែលកូនគួរតែរៀនអំពីម៉ែ ។មិនមែនរូបកូនរៀនដើម្បីនឹងចេះលែងលះគ្នាដូចជាម៉ែនោះទេ ប៉ុន្តែកូនរៀនដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍របស់កូន នៅពេលដែលកូនមានដៃគូជីវិត។ កូនប្រុសស្រីសម្លាញ់ម្តាយអើយ ! ពេលមានគ្រួសារជាជីវិតមួយផ្សេងទៀត ដែលកូនគួរតែខិតខំប្រឹងប្រែងអោយខុសពីជីវិតជាយុវវ័យខ្លួនមួយ។មិនមែនរូបកូនសប្បាយក្នុងភាពជាយុវវ័យមិនឆ្អែត បែរជាកូនមកសប្បាយក្នុងជីវិតគ្រួសារ រហូតដល់ថ្នាក់ភ្លេចអ្នករងចាំកូននៅ៝ផ្ទះនោះទេ។ពេលមានគ្រួសារជាពេលវេលាមួយដែលកូនគួរតែខិតខំប្រឹងប្រែងដើម្បីឪ្យគ្រួសារប្រសើឡើង មិនមែនជាពេលវេលាហិចហើរសប្បាយគ្រប់ពេល ជាមួយបនភឿននោះទេ ។ រូបកូនអាចសប្បាយបានតែក្នុងលក្ខណៈមួយផ្សេងទៀត ។ជាមួយនឹងគ្នា! ម៉ែក៏ចង់អោយកូនរៀនខាំមាត់សង្កត់ចិត្តអោយអស់ពីសមត្ថភាព បើកូនជួបរឿងជីវិតដូចម៉ែនៅក្នុងជីវិតជាប្តីប្រពន្ធ ពីព្រោះរាល់ការលែងលះមិនមានផលចំណេញអ្វីឡើយ វាបានត្រឹមតែដេកឈឺចាប់រៀងខ្លួន ។ បើមានរឿងអ្វីមួយរវៀតចិត្តនឹងគ្នា ចូរកូនកុំទុករហូតដល់រឿងនោះធំ កូនត្រូវចេះនិយាយគ្នាហើយដោះស្រាយជាមួយគ្នាដោយក្តីស្រលាញ់ ។ ម៉ែបានហែលឆ្លងហើយកូនម្តាយ ! ការបែកបាក់គ្នាគ្មានចំណេញអ្វីនោះទេ បើជៀសបានសូមរូបកូនស្ងួនជៀសអោយឆ្ងាយ កុំអោយគំនិតក្មេងខ្ចីរបស់កូន គិតបន្តិចចង់តែលែងលះៗនោះវាគ្មានចំណេញអ្វីនោះទេ។

កូនសម្លាញ់! កូនត្រូវរស់នៅជាមួយគ្នាដោយគិតថា រាល់ថ្ងៃគឺជាថ្ងៃដែលកូនរៀបការដំបូង នោះគ្រួសារកូននឹងមានសុភមង្គល ។

អត្ថបទខ្លីនេះ​ដកស្រង់ចេញពីសៀវភៅ “និទានម៉ែ”

អ្នកនិពន្ធ : តុន ច័ន្ទរិទ្ធិ / តម្លៃ : ២៨០០០៛

ទំនាក់ទំនងជាវសៀវភៅនេះតាមរយៈ :

  • Facebook Page : បណ្ណាគារOnline (Book5 Bookstore)
  • phone Number : 086 878 278
  • ឬអាចចុចលើរូបភាពខាងក្រោមនេះតែម្តងដើម្បីចូលទៅកាន់ផេក :

 

Leave a Reply

Your email address will not be published. Required fields are marked *