ចំណេះដឹងទូទៅ, ជីវប្រវត្តិ, ទីប្រឹក្សាសៀវភៅ, សហគ្រិនភាព, អត្ថបទខ្លីៗ, អ្នកដឹកនាំ

ហុងដាសូអ៊ីជីរ៉ូ (បម្លែងសុបិនទៅជាថាមពល)

លោកហុងដាសូអ៊ីជីរ៉ូ(ឆ្នាំ១៩០៦-១៩៩១) គឺជាវិស្វកររថយន្ត ហើយជាស្ថាបនិកនៃក្រុមហ៊ុនហុងដា ។ លោកកើតនៅខេត្តស៊ីហ្យ៉ឺអូកានៃប្រទេសជប៉ុន ។

បន្ទាប់ពីបានចេញពីអនុវិទ្យាល័យយីនយ៉ូ លោកបានចូលទៅបម្រើការងារនៅយានដ្ឋាន ហុងង៉ូក្រុងតូក្យូ ដោយមិនបានទទួលប្រាក់ខែទេ គ្រាន់តែបានហូប និងស្នាក់នៅប៉ុណ្ណោះ ។ បន្ទាប់មក លោកបានបើកយានដ្ឋានមួយដោយខ្លួនឯងនៅហាម៉ាម៉ាត្ស៊ឺ។យានដ្ឋាននេះមានដំណើរការល្អ តែលោកចង់ធ្វើជាអ្នកផលិតទៅវិញ ក៏បានចាប់ផ្តើមស្រាវជ្រាវអំពីម៉ាស៊ីន និងកងពិសស្តុង។ ក្រោយសង្គ្រាមលោកលើកទី២ លោកបានបង្កើតវិទ្យាស្ថានស្រាវជ្រាវហុងដា ហើយបានផលិតកង់បំពាក់ទៅដោយម៉ាស៊ីន ដោយដាក់ឈ្មោះថា “បាតាបាតា”។

កង់ផលិតដោយម៉ាស៊ី “បាតាបាត”

នៅឆ្នាំ១៩៤៨ លោកបានបង្កើតក្រុមហ៊ុនហុងដា ហើយបានអភិវឌ្ឍនិងផលិតលក់ជាបន្តបន្ទាប់នូវទោចក្រយានយន្តម៉ូដែល Honda Dream និង Honda Cub ហើយក៏បានក្លាយជាក្រុមហ៊ុនផលិតទោចក្រយានយន្តមួយនាំមុខដ៏ល្បីក្នុងពិភពលោក ។ បន្ទាប់មក លោកក៏បានចាប់ផ្តើមផលិតរថយន្ត ហើយបាននាំមុខក្នុងការបង្កើតរោងចក្រផលិតរថយន្តដោយផ្ទាល់នៅអ៊ឺរ៉ុបក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជប៉ុន ។ ក្រុមហ៊ុនហុងដាបានអភិវឌ្ឍម៉ាស៊ីនម៉ូដែល CVCC ដែលជាម៉ាស៊ីនមួយមិនសូចបញ្ចេញផ្សែងបំពុលធាតុអាកាស។ នៅឆ្នាំ ១៩៧៣ លោកបានលាលែងពីប្រធានក្រុមហ៊ុនហុងដា ។

លោកហុងដាសូអ៊ីជីរ៉ូ គឺជាវិរៈបុរសពាណិជ្ជករម្នាក់របស់ជប៉ុនក្រោយសង្គ្រាមលោកលើកទី២ ។ បើសិនជាមិនមានលោកហុងដាសូអ៊ីជីរ៉ូទេ រថយន្តនិងម៉ូតូម៉ាក Honda ឬមនុស្សយន្តដើរជើងពីរ Ashimo ឬប្រជាប្រិយភាពនៃការប្រណាំងរថយន្តF1 នៅជប៉ុន ក៏ពុំកើតមានឡើងដែរ ។ លោកហុងដាសូអ៊ីជីរ៉ូ ក៏ជាវិរៈបុរសដ៏ល្បីម្នាក់របស់ជប៉ុន ក្នុងវិស័យគ្រប់គ្រងក្រុមហ៊ុននៃយុគសម័យនេះដែរ ។

មូលហេតុនៃប្រជាប្រិយភាពរបស់លោកហុងដាគឺ លោកបានចាប់ផ្តើមពីកូនជាងជួសជុលរថយន្ត បន្ទាប់មកបានផលិតម៉ូតូនិងរថយន្ត រហូតដល់ធ្វើអោយក្រុមហ៊ុននោះល្បីទូទាំងពិភពលោក ។ មិនត្រឹមតែដោយសារជោគជ័យទាំងនេះប៉ុណ្ណោះទេ គឺប្រវត្តិរបស់លោកប្រៀបបីដូចជារឿងល្ខោនក្នុងឆាកជីវិត ដែលបានធ្វើអោយប្រជាជនមានក្តីរំភើបយ៉ាងខ្លាំង ។ លោកជាមនុស្សទេពខាងផលិតវត្ថុថ្មីៗ មានសុបិនតាំងពីវ័យក្មេង ហើយបានខំប្រឹងប្រែងដើម្បីសម្រេចសុបិនរបស់លោករហូត ។

” អោយតែស្រលាញ់ ទោះជាឆ្ងាយដល់ណាក៏ទៅដល់ដែរ ” នេះគឺជានិយមន័យរបស់ “ហុងដា”

——————————————————————————————————————

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ ” ហុងដាសូអ៊ីជីរ៉ូ បម្លែងសុបិនអោយទៅជាថាមពល ”

លោកអ្នកអាចទំនាក់ទំនងជាវបានពីផេក ” បណ្ណាគារOnline

លេខទូរសព្ទ័ : 086 878 278

location :

Leave a Reply

Your email address will not be published. Required fields are marked *