ទីប្រឹក្សាសៀវភៅ

INFLUENCE សៀវភៅដែលបង្រៀនចិត្តសាស្ត្រក្នុងការលក់ ៤៧ស្នៀត

វិធីសាស្រ្ដនៅក្នុងការលក់ពិតជាសំខាន់ណាស់សម្រាប់អ្នកដែលកំពុងតែមានអាជីវកម្ម និងជាបុគ្គលិកផ្នែកលក់ជាដើម។ ការលក់នឹងមានភាពងាយស្រួលប្រសិនជាយើងអាចស្គាល់ពីចិត្តរបស់អតិថិជនបានច្បាស់។ មិនថាអ្នកលក់ផលិតផលឬសេវាកម្មអ្វីនោះទេ បើអ្នកដឹងពីទិចនិកក្នុងការទាក់ទាញអតិថិជន អ្នកប្រាកដជាអាចធ្វើទៅបានមិនខាន។

សៀវភៅ “ចិត្តសាស្រ្តយកឈ្នះចិត្តអតិថិជន”ឬ​  “INFLUENCE” ដែលនិពន្ធដោយ Dan Lok ជាសៀវភៅដែលលក់ដាច់បំផុតលើពិភពលោក។ នៅក្នុងនេះមានបង្ហាញពីចិត្តសាស្រ្តចំនួន៤៧ ក្នុងការស្វែងយល់ពីចិត្តរបស់អតិថិជន។ សម្រាប់អ្នកដែលមានវេបសាយ ឬក៏ជាអ្នកលក់នៅលើអនឡាញគួរតែមានសៀវភៅមួយក្បាលនេះនៅក្នុងដៃ។ ដ្បិតវាពិតជាមានចិត្តសាស្ត្រដែលត្រូវបានប្រើ ដោយទទួលបានជោគជ័យរួចមកហើយ។ ទិចនិកក្នុងការលក់នេះ មាននូវអាថ៌កំបាំងដែលយើងមិនធ្លាប់បានដឹងពីមុនមក។ មនុស្សនឹងទិញអ្នកដោយសារអារម្មណ៍របស់ពួកគេ បើអ្នកអាចបញ្ជាលើចិត្តរបស់គេបាននោះអ្នកនឹងបិទការលក់បានឆាប់រហ័សជាមិនខាន។ ការបញ្ជេះអារម្មណ៍អតិថិជនឱ្យចង់បានផលិតផលឬសេវាកម្មរបស់អ្នកក៏ជារឿងសំខាន់ដែរ។

តើធ្វើបែបណាដើម្បីឱ្យអតិថិជនទិញអ្វីដែលអ្នកកំពុងតែលក់? ហើយបញ្ជា និងបញ្ជេះអារម្មណ៍របស់ពួកគេដោយរបៀបណា? ចម្លើយនឹងបង្ហាញនៅក្នុងសៀវភៅមួយក្បាលនេះ។ អ្នកប្រាកដជារៀនបានអ្វីដែលថ្មីជាច្រើនចេញពីចិត្តសាស្រ្តទាំងនេះ ៕

 

សរសេរអត្ថបទដោយ : ស្រមោចក្រហម

កែសម្រួលដោយ​: BOOK5

រូបភាព : LifeGrowBook

Leave a Reply

Your email address will not be published. Required fields are marked *