ការពណ៌នា
សៀវភៅ «ខ្លាលើភ្នំ» (Tiger on the mountain) និពន្ធដោយអ្នកស្រី Shirley L. Arora បានធ្លាក់មកដល់ដៃខ្ញុំ ជាអំណោយពីលោកពូខ្ញុំ មុនពេលគាត់ចេញទៅអាមេរិក។សៀវភៅនោះចាស់ ពុកផុយ ក្រដាសកណ្តុរកកេរស៊ី គ្មានក្របមុខ ឯក្របក្រោយ ចំហៀង ភ្ជាប់គ្នានឹងទំព័រទី១ដោយសារតែបិទស្តុត ។
ដូចពាក្យស្លោកថា «កុំវាយតម្លៃសៀវភៅពីសម្បកក្រៅ» ស្នាដៃមួយនេះធ្វើអោយខ្ញុំជក់ចិត្តអានតាំងពីទំព័របិទស្កុតដំបូង រហូតដល់ទំព័រចុងក្រោយ ពោរពេញដោយមនោសញ្ចេតនាដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ធ្លាប់តែកើតក្នុងគ្រួសារមួយដែលឪពុកម្តាយជំរុញការអាននិងស្រឡាញ់សៀវភៅ ខ្ញុំមិនដែលធ្លាប់ពិបាកចិត្តទេក្នុងការសម្រេចចិត្តទិញសៀវភៅ ក៏មិនមែនដឹងថា ចំពោះក្មេងម្នាក់ដែលចង់អាន តើសៀវភៅមួយក្បាលៗមានតម្លៃប៉ុនណា ។
ដូចនេះស្នាដៃនេះបានដក់ជាប់ក្នុងចិត្តខ្ញុំរៀងរហូតមក បន្ទាប់ពីអានរួចហើយតាំងពីប្រមាណ១០ឆ្នាំមុន ។ ទីបំផុត នាវិស្សមកាលមួយខ្ញុំបានធ្វើដំណើរពីក្រុងប៉ារីសត្រឡប់ទៅផ្ទះនៅរាជធានីភ្នំពេញ ដោយយកសៀវភៅនេះជាប់តាមខ្លួន ហើយក៏សម្រេចចិត្តបកប្រែជាភាសាខ្មែរ ក្នុងគោលបំណងចែករំលែកខ្លឹមសារទឹកដៃមួយនេះ ដល់អ្នកអានទាំងអស់គ្នា។
ខ្ញុំ សូមឧទ្ទិសជូនសៀវភៅដ៏មានឥទ្ធិពលមួយនេះ ដែលវាជាអំណោយលោកពូខ្ញុំបានផ្តល់ឱ្យ ទៅកាន់អ្នកអានទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថា អ្នកនឹងចូលចិត្តសៀវភៅមួយនេះ ព្រោះថារឿងប្រលោមលោកល្អមួយរមែងដក់ជាប់ក្នុងចិត្តយើងជានិច្ច ទោះបីជាបានអានច្រើនដង ឬកន្លងទៅយូរឆ្នាំហើយក៏ដោយ ។
ទិន្នន័យទូទៅ
ការពិពណ៌នា
«មិនចុះសម្រុងនឹងជីវិត» ប្រលោមលោកមួយដែលលោក ហ្សង់ប៉ូល សាត្រ បានឱ្យនាមថា «រឿងនិទានផ្នែកទស្សនវិជ្ជា» ជារឿងរបស់បុរសជម្លើយម្នាក់ដែលត្រូវតុលាការកាត់ទោសប្រហារជីវិត ព្រោះតែខ្លួនមិនបានរស់តាមគេតាមឯង ជាពិសេសមិនបានយំនៅពេលបញ្ចុះសពម្តាយខ្លួន ។
ជីវិតគ្មានន័យ គ្មានខ្លឹមសារ គ្មានទីដៅ ។ ហើយមនុស្សជាច្រើនណាស់ដែលវក់តាមទម្លាប់ ពុំដឹងថាខ្លួនដើរទៅទីណា ពុំដឹងថាខ្លួនដើរទម្រង់ទៅសេចក្តីស្លាប់។ លុះត្រាតែថ្ងៃមួយ មានគន្លឹះអ្វីបន្តិចដែលធ្វើអោយគេភ្ញាក់ស្រឡាំងកាំងឡើង ដែលជំរុញឱ្យមនុស្សឥតន័យ ចោទសួររកន័យក្នុងការរស់នៅ។ រាល់ថ្ងៃ គេឃើញតែសកម្មភាពដដែរៗ : ទៅធ្វើការ ស្នេហា ជួបមិត្តភក្តិ ផឹកស៊ី ជុះនោម ដេកពួន….. ហើយស្អែកខាងស្អែកឡើងដដែលៗទៀត ដូចជាយក្សស៊ីហ្ស៊ីហ្វ ដែលលើកថ្មទៅបន្តុបលើភ្នំមិនចេះចប់ ព្រោះថ្មនោះចេះតែរមៀលមកកន្លែងដើមវិញ ។
ទិន្នន័យទូទៅ