Back

កំពូលយុទ្ធសាស្ត្រស្តារ៍បាក់ស៍

$4.00

ការពណ៌នា :

សៀវភៅនេះនឹងធ្វើអោយអ្នកដឹងថា ស្តារ៍បាក់ស៍ អាចត្រឡប់មកអស្ចារ្យម្តងទៀតដោយការស្រលាញ់ និង ទំនាក់ទំនងល្អដែលមានជាមួយផលិតផល អតិថិជន បុគ្គលិក និងសង្គមជុំវិញខ្លួន ហើយនេះជាឧទាហរណ៍ដ៏ល្អនៃការធ្វើជំនួញដែលអាចផ្លាស់ប្តូរពិភពលោក អោយល្អប្រសើរឡើងបានយូរអង្វែងផងដែរ ។

សៀវភៅនេះមានខ្លឹមសារដែលគួរអោយចាប់អារម្មណ៍ ដែលមានទាំងផ្នែកការជ្រើសរើស និងគ្រប់គ្រងបុគ្គលិកអោយកើតការស្រលាញ់ចំពោះផលិតផល ហើយក៏ចង់អោយអតិថិជនកើតអារម្មណ៍ស្រលាញ់លើផលិតផលដូចគ្នា ធ្វើអោយបុគ្គលិកចង់ចូលមករួមចំណែក និងលះបង់កម្លាំងកាយចិត្តដើម្បីក្រុមហ៊ុន ។ បច្ចេកវិទ្យាថ្មីដែលអាចធ្វើអោយទំនិញអាចរក្សាបាននូវគុណភាពល្អបានជាប់ជានិច្ច ក៏ត្រូវមានការកែសម្រួលខ្លះតាមតម្រូវការភូមិសាស្ត្រ រួមទាំងការអភិវឌ្ឍន៍ទំនិញថ្មី មុខជំនួញថ្មី មធ្យោបាយថ្មី ដែលសំខាន់គឺវិធីគិតផ្សេងៗដែលនាំអោយទទួលជោគជ័យ ដូចជា ការផលិតម្សៅកាហ្វេដែលមានរសជាតិដូចកាហ្វេស្រស់ តែតម្លៃថោកជាងឆ្ងាយ ការរួមការងារជាមួយគូប្រជែង រួមទាំងការនាំយកបច្ចេកវិទ្យាថ្មីៗ មកប្រើសម្រាប់អោយស្របតាមតម្រូវការ របស់អតិថិជនដែលមានការផ្លាស់ប្តូរលឿន ។

មិនថាអ្នកជាម្ចាស់ជំនួញខ្នាតធំ ខ្នាតតូច សិស្ស ម៉ូយប្រចាំរបស់ស្តារ៍បាក់ស៍ នេះជាសៀវភៅដែលខ្ញុំចង់ណែនាំអោយអ្នកទាំងអស់គ្នាអាន ។

______________________________________________________

និពន្ធដោយ : Joseph A. Michelli

ប្រែសម្រួលដោយ : ចាន់ មករា

បោះពុម្ពលើកទី២ : ឆ្នាំ ២០១៩

ទំហំ : A5

ប្រភេទក្រដាស : ពណ៌ កាកអំពៅ

ចំនួន : ២៥៥ ទំព័រ

Support
នៅក្នុងប្រភេទសៀវភៅ: ,
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ