ខ្សឹបស្នេហ៍វេមផាយ

$6.50

ការពិពណ៌នា

« Love at first sight » ស្នេហាបែបឃើញភ្លាមស្រលាញ់ភ្លែត ដែលកើតឡើងពីការលបមើលគេពីចម្ងាយ បានប្រែមកជាចិត្តស្រលាញ់ប៉ងប្រាថ្នា ចង់ឱបក្រសោបឱ្យក្លាយមកជាម្ចាស់ស្នេហ៍ពេញសិទ្ធ…

ទើប អាយរីន ឡូរ៉េអាណា វែមផាយក្រមុំរូបស្រស់ សម្រេចចិត្តថានឹងរៀបគម្រោងការដណ្តើមយកបេះដូងមនុស្សប្រុសនឹងធឹង សោះកក្រោះ កែវភ្នែកមុតស្រួចមានមន្តស្នេហ៍ដូចជា ហាយ៉ាតុ ហ្វូជីវ៉ារ៉ា មកធ្វើជាចំណីស្នេហ៍របស់នាងឱ្យទាល់តែបាន ។

«នាងចង់រំខានប្រសាទខ្ញុំដល់ណា ហ៊ឹម ? » ហាយ៉ាតុ សង្គ្រុបកាយតូចជាប់នៅកន្លៀតបង្អែកសាឡុង ដៃទាំងគូក៏ទាញថ្ពាល់ប៉ោងៗលេងយ៉ាងចាស់ដៃ ។
« អាយ…. ឈឺណា! អ្នកណាឱ្យលោកមិនចាប់អារម្មណ៍ខ្ញុំធ្វើអី ! »
« ហើយរឿងអីខ្ញុំត្រូវចាប់អារម្មណ៍នាងដែរ? »
« ព្រោះខ្ញុំជាសង្សាររបស់លោក មិនមែនឬ? »
« ពីអង្គាល់ណា ដូចមិនដែលដឹង! »
« អ្ហេយ! មុននេះបន្តិចសោះ លោកក៏ភ្លេចទៅហើយឬ? » អាយរីន ធ្វើមាត់ពេបបែបងរង៉ក់ ។
« អ៊ីចឹងក៏បែកគ្នាទៅ រួចរាល់ស្រេច! »
« លោកឯងនេះ! ចង់ប្រើប្រាស់ខ្ញុំហើយ ក៏បោះបង់គ្នាចោលពេលអស់ប្រយោជន៍អ៊ីចឹងឬ? »
«…..»
« ហេតុអ្វីក៏នៅស្ងៀម? »
« ចង់ធ្វើសង្សារខ្ញុំដល់ថ្នាក់ហ្នឹង? »
« បើមិនចង់ក៏មិនចុះទុន ដល់ថ្នាក់នេះដែរ!…. »

នាងពូកែម្ញ៉ិកម្ញ៉ក់ ក្រមិចក្រមើមគួរឱ្យក្នក់ខ្នាញ់យ៉ាងហ្នឹង! តើ ហាយ៉ាតុ អាចទប់ទល់នឹងមន្តស្នេហ៍វេមផាយក្រមុំកំពូលល្បិចនេះបានយូរប៉ុណ្ណាទៅ បើនាងគួរឱ្យស្រលាញ់ គួរឱ្យចង់ចាប់ក្រញិកយ៉ាងហ្នឹងនោះ ? ឬមួយក៏គួរតែលើកទង់ជ័យស ព្រមចុះចាញ់ និងលើកថ្វាយបេះដូងឱ្យទៅនាងដោយស្ម័គ្រចិត្តតែម្តងទៅ ទើបល្អ ?

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : ថេដូរ៉ា
  • អ្នកប្រែសម្រួល :
  • បោះពុម្ពផ្សាយ : មរតកសៀវភៅ
  • ទំហំសៀវភៅ : 14cm x 20cm
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ
  • ចំនួនទំព័រ : ៤០០
  • ISBN: 987-9924-559-01-6
Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.