ចង្កៀងវិញ្ញាណ

$4.00

ការពិពណ៌នា

វិញ្ញាណតៃហោងដែលស្លាប់ ព្រមជាមួយនឹងកំហឹងចងអាឃាត ដុតរោលដោយភ្លើងនរកឬស្យា ព្យាយាមត្រលប់មកដើម្បីសងសឹក គំនុំគុំកួនកប់ទុករាប់រយឆ្នាំក្នុងចិត្តនាង ។

ងឺត….ងឺត…..ងឺត

រដ្ឋពង្ស មាលតី បើកភ្នែករួចបែរក្រោយសម្លឹងមើលទៅផ្ទះបើកចំហចាំនាង ស្រស់ស្រីមិនបានរុញរាក្នុងការដើរចូលទៅរកអ្នកកំពុងចាំនាងនៅក្នុងនោះ។មាណវីដើរកាត់ទ្វារបន្ទប់តាំងលម្អគ្ររឿងរបាំបុរាណសម្តៅរកមនុស្សស្រី កំពុងអង្គុយបែរខ្នងសិតសក់នៅមុខកញ្ចក់ម្នាក់នោះ ។

“អ្នកស្រី មាលា”

អ្នកស្រីមាលា ងាកមើលជំហៀងមុខ មាលតី បន្តិច ផ្ទៃមុខនាងនៅតែសោកសៅខណៈ នាងក្រមុំឈានចូលទៅរកស្ត្រីម្នាក់នោះកាន់តែជិតដោយភាពស្និទ្ធស្នាល។

“សូមមេត្តាជួយខ្ញុំផង”

“អ្នកស្រីប្រាប់ខ្ញុំមកថា តើខ្ញុំគួរធ្វើដូចម្តេចទើបអ្នកស្រីអាចចេញពីទីនេះបាន?” វិញ្ញាណនាង មាលតី សួរនាំដោយភាពច្រាសច្រាល ។

“វិញ្ញាណខ្ញុំត្រូវបានចងជាប់នៅទីនេះ ដោយអាគមម្យ៉ាងដែលប្រើឆ្អឹងលលាដ៍ក្បាលខ្ញុំចងរុំជាមួយកន្សែងយ័ន្តដំជាប់សរសរផ្ទះដោយដែកគោលក្តារមជ្ឈូសរបស់ខ្មោចតាយហោង ធ្វើដូច្នេះវិញ្ញាណខ្ញុំនឹងមិនអាចចាកចេញពីទីនេះបានជារៀងរហូត លុះត្រាតែ….”

“លុះត្រាតែអ្វី?”

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : ឃុន ធីតា (វីនធ័រ)
  • អ្នកប្រែសម្រួល :
  • បោះពុម្ពផ្សាយ : BOOK EMPIRE
  • ទំហំសៀវភៅ : 14.5cm x 20.4cm
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ
  • ចំនួនទំព័រ : ១៧០
  • ISBN-13: 978-9924-9299-3-2

ទំនាក់ទំនងមកយើងខ្ញុំតាមរយៈ : 

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.