Back

ចិត្តសាស្ត្រស្នេហា អ្នកប្រុុសមុខបិសាច

$5.50

នាងក្រមុំ អូ ហាន់ណា ជាគ្រូពេទ្យចិត្តសាស្ត្រដ៏ពូកែម្នាក់នៅប្រទេសកូរ៉េ ។ នាថ្ងៃមួយនាងត្រូវបាននាយក ចាង នៃមន្ទីរពេទ្យផ្នែកចិត្តសាស្ត្រ ប្រគល់ការងារសំខាន់មួយអោយធ្វើ ដោយអោយនាងទៅព្យាបាលកូនប្រុសច្បងរបស់ត្រកូន ដៃអាណា នៅឯប្រទេសប៊េលហ្សិក ដែលជាត្រកូលផលិតស្រាក្រហមប្រចាំតំបន់ Leuven ។

ជួបគេដំបូង ក៏ហក់មកសង្គ្រប់នាងដូចជាបិសាចទៅហើយ ! មិនត្រឹមតែប៉ុណ្ណឹងទេ នាងក៏រអានឹងសក់ក្បាលកន្ទ្រីងកន្ទ្រើងគ្មានរបៀបរបស់គេដូចគ្នា ។

« ថយទៅ! នាងជាអ្នកណា? ហេតុអីក៏ហ៊ានយកដៃដ៏ស្មោគគ្រោករបស់នាងមកប៉ះពាល់ខ្លួនប្រាណខ្ញុំ? »

« ខ្ញុំជាគ្រូពេទ្យមើលថែទាំលោក! យ៉ាងម៉េច គ្រប់គ្រាន់ទេប៉ុណ្ណឹង? ហើយម៉េចក៏លោកហ៊ានមកថាដៃរបស់ខ្ញុំស្មោគគ្រោកនោះ? ខ្ញុំបានលាងដៃរួចហើយ ចំមែន! »

« គ្រូពេទ្យ? ហ៊ឹស…. ហាសហាៗ…. »

« ឆ្គួតទេដឹង ទើបសើចហ៊ឹសហាសៗបែបនេះ? មានឈ្មោះថាជាគ្រូពេទ្យកំប្លែងណាស់មែនទេ? »

« ខ្ញុំស្អប់បំផុតអ្នកណាដែលថ្លើមធំដូចជានាង! នាងហ៊ានណាាស់ ហ៊ានមកប៉ះខ្លួនប្រាណរបស់ខ្ញុំ! នាងដឹងទេ… គ្រប់គ្រូពេទ្យដែលមកដល់ក្នុងបន្ទប់របស់ខ្ញុំ ភាគច្រើនបើមិនពិការ ក៏… ស្លាប់ដែរ! ហ៊ឹស….ហាស់…. ហាស់… ហា…. »

តើ ហាន់ណា ក្រមុំអាស៊ីយើងអាចយកឈ្នះបុរសមាឌធំនោះបានទេ? តើនាពេលខាងមុខនឹងមានរឿងអ្វីកើតឡើងទៀត បន្ទាប់ពីនាងបានដឹងថាបុរសឃោរឃៅម្នាក់នេះ បែរទៅជាលោកពូចិត្តល្អម្នាក់ដែលធ្លាប់បានសង្គ្រោះនាងពីក្រញ៊ាំបិសាចតណ្ហាម្នាក់កាលពីជាង១០ឆ្នាំមុនទៅវិញ ?

និពន្ធដោយ : ឈើរីម
តម្លៃ : ២២០០០៛ (5.5$)

Support
នៅក្នុងប្រភេទសៀវភៅ: ,
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ