សូមអភ័យទោសពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ
សូមទំនាក់ទំនងទៅកាន់ Facebook Page របស់យើងដើម្បីទិញសៀវភៅ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.
$11.00
ការពិពណ៌នា
រូបារម្មណ៍អ្នកនិពន្ធ :
“ជាអ្នកធ្វើការ” ខ្ញុំប្រើបេះដូងមកសរសេរដើម្បីជាប្រយោជន៍ដល់អ្នកធ្វើការទាំងឡាយ ។ មួយចំណងជើងនេះខ្ញុំធ្វើឡើងដោយក្តីស្រលាញ់ និងក្តីបារម្មណ៍ចំពោះមនុស្សទាំងឡាយ ដែលជួបបញ្ហាដូចដែលខ្ញុំបានលើកឡើងនៅក្នុងកូនសៀវភៅតូចនេះ ។
ដំណើរជីវិតជាអ្នកធ្វើការ អ្នកលក់ដូរធម្មតាតែងសរសើរថា គាត់មានសំណាងបានស្លៀកពាក់ស្អាតៗ អង្គុយនៅក្នុងកន្លែងម៉ាស៊ីនត្រជាក់វាយកុំព្យូរទ័រ។
បើអ្នកមិនមែនជាអ្នកធ្វើការដូចពួកយើង អ្នកនឹងគ្មានថ្ងៃជ្រួតជ្រាបអារម្មណ៍ឈឺចាប់ម្តងម្កាលដែលពួកយើងតែងជួប នៅកន្លែងម៉ាស៊ីនត្រជាក់ ដែលអ្នកពោលថាសំណាងនោះទេ ។ ុម៉ាស៊ីនត្រជាក់នៅកន្លែងធ្វើការ ទោះនៅក្នុងសីតុណ្ហភាព១៦អង្សារក៏នៅតែមិនអាច ជួយពន្លត់ភ្លើងចិត្តរបស់មនុស្សដែលកំពុងមានវិវាទនឹងគ្នាឪ្យត្រជាក់បានដែរ។សំលៀកបំពាក់ស្អាតៗដែលអ្នកធ្វើការគ្រងលើកាយក៏មិនអាចជារនាំងបាំងទឹកមុខសោកសៅ ពេលណាដែលពួកយើងជួបបរាជ័យ ក្នុងការងារបាននោះដែរ ។
អ្នកដទៃអាចឃើញថា អ្នកធ្វើការទៅក្រុមហ៊ុនរាល់ថ្ងៃគ្រាន់តែទៅធ្វើការធម្មតាៗ។ តែចិត្តរបស់ពួកយើងដែលជាអ្នកធ្វើការនេះ មើលឃើញខ្លួនឯងទៅធ្វើការរាល់ថ្ងៃដូចជាទៅច្បាំង ។ ថ្ងៃខ្លះត្រូវច្បាំងដោយបញ្ញា ថ្ងៃខ្លះត្រូវច្បាំងដោយពាក្យសម្តី ឯថ្ងៃខ្លះទៀតត្រូវច្បាំងដោយកម្លាំង ។ អ្នកធ្វើការត្រូវច្បាំងជាមួយបញ្ហារាល់ថ្ងៃ ពួកយើងច្បាំងជាមួយការងារផង ច្បាំងជាមួយមនុស្សផង ។
ជាអ្នកធ្វើការពិតជាទទួលរងសម្ពាធណាស់ ! សម្ពាធខ្លះ វាសឹងតែធ្វើឪ្យពួកយើង បាត់បង់សេចក្តីសុខប្រចាំថ្ងៃទៀតផង ។
ខ្ញុំជាបុគ្គលម្នាក់ ដែលធ្លាប់ជួបនូវសម្ពាធជាច្រើននៅកន្លែងធ្វើការ ក៏ជាបុគ្គលម្នាក់ដែលធ្លាប់ស្តាប់ការរៀបរាប់ របស់មិត្តភក្តិជាច្រើនពោលរអ៊ូពីសម្ពាធការងាររបស់ពួកគេផងដែរ ។ បញ្ហាខ្លះវាងាយនឹងដោះស្រាយទេ តែបញ្ហាខ្លះវាមិនងាយ ហើយក៏មិនអាចដោះស្រាយបាន ។
នៅពេលដែលខ្ញុំឆ្លងកាត់បញ្ហាបានម្តងៗ ខ្ញុំពិតជាបានគិតដល់មនុស្សដែលកំពុងនៅក្នុងបញ្ហាដូចខ្ញុំណាស់ ។ ខ្ញុំមិនអាចជួយអ្វីដល់ពួកគេបានទេ ដូច្នេះហើយទើបខ្ញុំ មានក្តីប្រាថ្នាចង់សរសេរសៀវភៅនេះឡើងមក ។
ខ្ញុំសង្ឃឹមណាស់ថា សៀវភៅតូចមួយក្បាលនេះ នឹងក្លាយជាមិត្តរបស់អ្នកដែលកំពុងមានបញ្ហាទាំងឡាយផងចុះ ។
ទិន្នន័យទូទៅ
សូមអភ័យទោសពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ
សូមទំនាក់ទំនងទៅកាន់ Facebook Page របស់យើងដើម្បីទិញសៀវភៅ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.