តាយហោង

$4.00

ការពិពណ៌នា

“សង្ស័យណាស់! ផ្ទះនេះច្បាស់ជាមិនស្រួលហើយ ”

សម្លេងមនុស្សស្រី២នាក់អង្គុយនិយាយគ្នានៅក្នុងផ្ទះនោះ ទាក់ទាញការចង់ដឹងចង់លឺពីសំណាក់ម្ចាស់ផ្ទះជាខ្លាំង ទើបគេផ្ទៀងត្រចៀកស្តាប់ មិនឲ្យមានចន្លោះសូម្បីតែមួយពាក្យ ។

“មិនស្រួលរឿងអ្វីមីង?”

“គេថាសពដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គេមិនឲ្យយកមកធ្វើបុណ្យនៅក្នុងផ្ទះទេ វាជាខ្មោចតាយហោងកាចអាក្រក់ណាស់ ពីណាគេរាសីដាក់ដឹងតែវាកាច់យកតៗគ្នាមិនខាន”

ស្ត្រីអ្នកនិយាយសង្គត់សម្លេងហាក់ទាមទារចំណាប់អារម្មណ៍ពីអ្នកស្តាប់កាន់តែខ្លាំង ។

“តែក្រែងពេលគេយកមកគេមានធ្វើពិធីអីស្រួលបួលហើយតើមីង”

“ម៉ែអាពិធីទៀតក៏ឃាត់មិនជាប់ដែរ មិនអីញ្ចឹងមិនមែនគ្រាន់តែបុណ្យ៧ថ្ងៃមកដល់ភ្លាមក៏ស្លាប់ម្នាក់ទៀតទេ”

“ទេ! គួរឲ្យជឿដែរហ្ន៎អ្នក…..សម័យឥលូវនេះប្រមាថមិនបានទេ ”

“ហ្នឹងហើយបានជាគេថា អាគមផ្សំអាយូស បើមិនជឿកុំប្រមាថក្រែងវាបានជួបពិត”

ម្ចាស់ផ្ទះឈរសម្លឹងមើលអ្នកជិតខាងដែលបំបែកផ្លូវគ្នាដើរចេញ ព្រមទាំងសម្លឹងមើលទៅកាន់តួផ្ទះរបស់ខ្លួន ដោយអារម្មណ៍ច្របូកច្របល់ និងពោរពេញដោយសម្លេងពេញខួរក្បាល ។ តើជំនឿនេះវាមានពិតឬទេ ?

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : ឃុន ធីតា (វីនធ័រ)
  • អ្នកប្រែសម្រួល :
  • បោះពុម្ពផ្សាយ : BOOK EMPIRE
  • ទំហំសៀវភៅ : 14.5cm x 20.4cm
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ
  • ចំនួនទំព័រ : ១៦៩
  • ISBN-13: 978-9924-9299-5-6
Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.