Back

បទបញ្ញត្តិដែក១៧ប្រការ ដើម្បីកសាងធីមវើកដ៏ល្អ

$4.00

ការពណ៌នា :

បទបញ្ញាត្តដែក១៧ប្រការដើម្បីកសាងធីមវើកដ៏ល្អ ដែល ចនស៊ី ម៉ាក្សវេល បានលើកយកមកអធិប្បាយនេះ អាចយកមកអនុវត្តន៍បានជាមួយនឹងមុខជំនួញ គ្រួសារ វិស័យសាសនា ឬស្ថាប័នទូទៅ ដែលអ្នកអានជួបនឹងបទពិសោធន៍រឿងរ៉ាវដ៏គួរអោយស្ងើចសរសើរក្នុងការបង្កើនកម្លាំងចិត្ត ដល់មនុស្សគ្រប់គ្នាបានយ៉ាងល្អដូចជា :

  • បទបញ្ញត្តិស្តីអំពីការមានស្មារតីនិងកម្លាំងចិត្តខ្ពស់ អាចជំរុញអោយបុរសអាយុ៥០ឆ្នាំដែលមិនអាចហែលទឹកបានមានទឹកចិត្តស្វាហាប់យ៉ាងពេញទំហឹង ដើម្បីចូលរួមការប្រកួតកីឡា គ្រីអត្តពលកម្មលោក ( ហែលទឹក ធាក់កង់ និង រត់ចម្ងាយ ) ។
  • បទបញ្ញត្តិស្តីអំពីរូបភាពធំ បានជំរុញអោយអតីតប្រធានាធិបតីសហរដ្ឋ ធ្វើដំណើរទៅសព្វទិសទីដោយរថយន្តក្រុង ស្នាក់នៅក្នុងបន្ទប់ក្រោមដី ឧទ្ទិសខ្លួនដើម្បីសម្រេចគ្រោងការណ៍ ទីស្នាក់អាស្រ័យដល់ជនក្រីក្រ ។
  • ការប្រតិបត្តិតាមបទបញ្ញត្តិអំពីតារាងពិន្ទុ ជួយអោយក្រុមហ៊ុនវេបសាយមួយរីកចម្រើនលូតលាស់ និងរកផលកម្រៃបានជាបន្តបន្ទាប់ ទន្ទឹមនឹងក្រុមហ៊ុនអ៊ីនធឺណេតមួយទៀតរលំរលាយ ។
  • ការមិនយកចិត្តទុកដាក់ពីបទបញ្ញត្តិស្តីអំពីការបង់ថ្លៃ ធ្វើអោយហាងទំនិញលក់រាយដ៏ធំមួយលើលោកត្រូវបិទហាងបន្ទាប់ពីដំណើរការមកអស់រយះពេល ១២៨ឆ្នាំមកហើយ ។
  • បទបញ្ញត្តិដែក១៧ប្រការដើម្បីកសាងធីមវើកដ៏ល្អ គឺជាឧបករណ៍ និងផ្នត់គំនិតដែលជួយបង្កើនប្រសិទ្ធភាពកិច្ចការរបស់អ្នក មិនថាលោកអ្នកជាគ្រូបង្វឹកកីឡា កីឡាករ គ្រូបង្រៀន និស្សិត ស៊ីអ៊ីអូ ឬជាអ្នកស្មគ្រ័ចិត្តក្នុងអង្គការមិនស្វែងរកផលកម្រៃក៏ដោយ ។

ទិន្នន័យទូទៅ :

  • និពន្ធដោយ : ចនស៊ី ម៉ាក្សវេល
  • ប្រែសម្រួលដោយ : គឹម ចាន់ណា
  • បោះពុម្ព : ឆ្នាំ ២០១៣
  • ទំហំ : A5
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ​
  • ចំនួន  : ៣១០ ទំព័រ
Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ