Back

បេះដូងភ្នំដងរែក

$10.00

ការពិពណ៌នា :

ដុំពពកខ្មៅជាច្រើនរសាត់ចេញបន្តិចម្តងៗ បង្ហាញអោយឃើញរូបភាពនៃបុរសមាឌធំស្រស់សង្ហាមួយរូប នៅលើខ្នងសេះសម្បុរសល្អឯក រាងមាំមាឌធំខ្ពស់ ពោរពេញទៅដោយថាមពល កំពុងបោលយ៉ាងលឿននៅលើផ្លូវមួយដែលអមទៅដោយព្រៃស្រោងយ៉ាងក្រាស់ ប្រៀបដូចជាសេនាមាត្រឈរការពាររាជបុត្រសេះសយ៉ាងដូច្នេះដែរ ។ អំណាចនៃកម្លាំងបោលយ៉ាងលឿនរបស់សេះ បាននាំអ្នកកម្លោះមកដល់ជើងភ្នំមួយយ៉ាងខ្ពស់សន្លឹម និងមានសភាពចោទនៃមុខម្ខាង ។ មិនបង្អង់យូរ អ្នកកម្លោះចាប់បំបោលសេះសម្តៅផ្លូវមួយ ឡើងទៅលើកំពូលភ្នំដែលរុំពទ្ធ័ទៅដោយពពកសក្បុះ ឆ្លុះស្រមោលភ្នំលឹមៗ ។

ឆ្លងកាត់ផ្លូវដ៏លំបាករារាំងដោយផ្ទាំងថ្មធំៗ សេះសនេះបាននាំអ្នកកម្លោះមកដល់ទីកំពូលភ្នំដ៏ធំចម្លែក ប្រៀបបាននឹងខ្ពង់រាបមួយយ៉ាងធំដែលលយចោទខ្លាំងនៅទិសខាងត្បូងក្នុងសភាពស្ងាត់ជ្រងំគ្មានលឺសម្លេងអ្វី ក្រៅពីសម្លេងបក្សាបក្សីឆ្លើយឆ្លងគ្នា ។ អ្វីដែលកំពុងលេចឡើងនៅពីមុខអ្នកកម្លោះ គឺជណ្តើរមួយធំហើយវែងសាងអំពីថ្ម ដែលមានសភាពទ្រុឌទ្រោមខ្លះទៅហើយ ។ បុរសយើងសម្លឹងមើលជណ្តើរបុរាណនេះបន្តិច រួចធ្វើដំណើរដោយឡើងតាមជណ្តើរដ៏ធំ មានបង្កាន់ដៃនាគក្បាលប្រាំពីរមួយគូដ៏អង់អាច ហើយបន្តដំណើរតាមវិថីមួយវែងអន្លាយក្រាលដោយផ្ទាំងថ្មធំៗ អមដោយបង្គោលសីមា ដែលសេសសល់ពីការដួលរលំខ្លះៗ ។ មួយសន្ទុះក្រោយមក អ្នកកម្លោះបន្តឆ្លងកាត់គោបូរៈដែលមានលម្អដោយក្បាច់រចនាឆើតឆាយ ទើបអ្នកកម្លោះបានមកដល់ទីវាលនៃប្រាសាទសិលាដ៏ធំសម្បើមអស្ចារ្យមួយ ប្រកបដោយឧត្តមភាពរំលេចនូវក្បូរក្បាច់ដ៏វិសេស ប៉ុន្តែក៏បង្ហាញអោយឃើញពីភាពខូចខាតមួយចំនួនធំផងដែរ ។

អ្នកកម្លោះឈរទាំងស្មារតីភ្លាំងភ្លឹក សម្លឹងមើលតួប្រាសាទដែលរុំពន្ធ័ទៅដោយវល្លិ៍លាយឡំដោយបុប្ផាព្រៃចម្រុះពណ៌ ហាក់ដូចជាមិនចង់របេះចេញពីជញ្ជាំងនៃទេវវិមានមួយនេះសោះ ។ អ្នកកម្លោះបានដើរតាមល្វែងនីមួយៗនៃប្រាសាទដោយក្តីស្រងេះស្រងោច ព្រោះរូបចម្លាក់នៅតាមហោជាងនីមួយៗ កំពុងស្រក់ទឹកនេត្រា ឧបមាដូចជាវត្ថុមានវិញ្ញាណដោយពិត ។

ទិន្នន័យទូទៅ :

អ្នកនិពន្ធ : តាំង រតនា

បោះពុម្ពផ្សាយដោយ : ?

បោះពុម្ពឆ្នាំ : ២០១៩

ទំហំសៀវភៅ : 15cm x 20,5cm

ប្រភេទសន្លឹក : ពណ៌កាកអំពៅ

ចំនួន៤៤៥ទំព័រ

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ