ពិភពនិម្មិត

$4.00

ការពិពណ៌នា

ពិភពនិម្មិត ជាសាច់រឿងនិយាយអំពីក្រុមថតកុនមួយក្រុមដែលបានធ្វើដំណើរទៅដល់ខេត្តកំពត ដើម្បីធ្វើការថតកុនថ្មីរបស់ខ្លួន ប៉ុន្តែហេតុការណ៍ប្លែកៗចេះតែកើតឡើង ចំពោះពួកគេជាបន្តបន្ទាប់ ។

ក្រោយពីថតកុនបានមួយថ្ងៃ បុគ្គលិកនៅក្នុងរីសតដែលក្រុមថតនោះបានស្នាក់នៅ បានបាត់ខ្លួនដោយគ្មានមូលហេតុ គ្មាននរណាម្នាក់បានដឹងថា គេទៅទីណាឡើយ ។

សំណួរជាច្រើនចាប់ផ្តើមរំលេចនៅក្នុងចិត្តបុគ្គលិកគ្រប់គ្នាក្នុងរីសត ស្របពេលប៉ូលីសក៏ចាប់ផ្តើមធ្វើការស៊ើបអង្គេត លើរឿងក្តីមួយនេះយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីវាបានក្លាយជារឿងក្តីដែលនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់គ្នាខ្លាចរអារ ។

“ហាស?”

នៅសុខៗស្រាប់តែជនសង្ស័យឆ្លើយទាំងគ្មានសំណួរ ធ្វើឲ្យប៉ូលីសមើលមុខគ្នាដោយចម្ងល់ទៅវិញទៅមក ។

“ក្រែងពួកលោកចង់ឲ្យខ្ញុំសារភាពថា ខ្ញុំជាអ្នកសម្លាប់ពួកគេទាំង៤នាក់មែនទេ ? ពេលនេះខ្ញុំក៏សារភាពហើយ ថាខ្ញុំគឺជាអ្នកសម្លាប់ពួកគេទាំងបួន ”

“ហេតុអីទើបអ្នកសម្លាប់ពួកគេទាំងបួននាក់?”

“ព្រោះតែ….”

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : ឃុន ធីតា (វីនធ័រ)
  • អ្នកប្រែសម្រួល :
  • បោះពុម្ពផ្សាយ : BOOK EMPIRE
  • ទំហំសៀវភៅ : 14.5cm x 20.4cm
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ
  • ចំនួនទំព័រ : ១៦០
  • ISBN-13: 978-9924-9301-0-5

ទំនាក់ទំនងមកយើងខ្ញុំតាមរយៈ : 

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.