ភ្លើងគំនុំ អន្ទាក់មច្ចុរាជ

$7.00

ការពិពណ៌នា

ដានីញែល ខាឡុស ហ្វាអែល ម្ចាស់ជំនួញអចលនវត្ថុ ជាមហាសេដ្ឋីកម្លោះសាច់ក្រអូបដែលស្រីៗស្ទើរមួយជំហៀងផែនដី ប្រាថ្នាចង់ធ្វើជាម្ចាស់បេះដូង! មិនធ្លាប់ត្រូវអ្នកណាបដិសេធ ហើយក៏មិនចាំបាច់ចុះទុនទៅរកមនុស្សស្រីមុន! ត្រឹមគេក្តក់ដៃ ស្រីៗទាំងនោះក៏ហក់ឡើងគ្រែទៅហើយ ! តែគេបែរជាត្រូវក្រឡុកក្រឆាអារម្មណ៍ ដោយមនុស្សស្រីទឹកកក ដែលមានមុខដូចអតីតអ្នកធ្លាប់ស្គាល់ ។

ឆេអា ឌីឡាណហ្វ ទាយាទតែម្នាក់នៃត្រកូលឌីឡាណហ្វ ជាម្ចាស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ខ្នាតធំរបស់កូរ៉េខាងត្បូង ។ ធ្លាប់តែជាក្មេងស្រីរួសរាយ ចិត្តល្អ មានពិភពលោកពណ៌ផ្កាឈូក មានគ្រួសារដ៏កក់ក្តៅ តែបែរជាត្រូវបាត់បង់គ្រប់យ៉ាងមួយប៉ព្រិចភ្នែក ដោយសារតែភាពលោភលន់របស់មនុស្សក្បែរខ្លួន និងការលេងសើចរបស់អ្នកដែលខ្លួនស្រលាញ់ ។

ហេតុការណ៍នៅថ្ងៃនោះ…..
ប្រែក្លាយឱ្យនាងទៅជាមនុស្សថ្មី ដែលមានឈាមត្រជាក់ គ្មានបេះដូង និងចិត្តដាច់ ។ គ្រប់គ្នាដែលមានចំណែកពាក់ព័ន្ធក្នុងរឿងនេះ ត្រូវសងឱ្យនាងវិញលើសពីនោះទ្វេដង ។

« ចង់ធ្វើអី? »
« គ្មានទេ »
« តិចថាខ្ញុំមិនបានតឿន » សំឡេងរាបស្មើ ពន្យុះឱ្យកម្លោះសង្ហាចូលមកកាន់តែកៀក ។
« អ៊ុប… អឹម… » បបូរមាត់តូចដែលត្រូវថើប ព្យាយាមរើបម្រះ តែក៏អស់ឬទ្ធិឱ្យគេបានដួសដង យកភាពក្រអូបផ្អែមនៅក្នុងមាត់ ។
« មនុស្សស្រីនៅតែជាមនុស្សស្រី » ដានីញែល ញញឹមចុងមាត់ និងគិតនៅក្នុងចិត្ត តែមួយភ្លែតប៉ុណ្ណោះ អ្នកមាឌធំបែរជាត្រូវភ្ញាក់ក្រញោង ស្រុតចុះទៅដី លើកដៃក្តោបប្រលោះភ្លៅទាន់ហន់ ព្រោះចុកខ្លាំង ដោយសារស្រីទឹកកកនេះលើកជង្គង់អុកគេ ។
« សមមុខ! » ភាពអាម៉ាសលើកនេះ គេត្រូវឱ្យនាងសងវិញ ទាំងដើមទាំងការជាមិនខាន ។

តើនឹងមានអ្វីកើតឡើង បើម្នាក់ៗមានកំណួចរៀងខ្លួនបែបនេះ ?

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : ឡាក់ទីន
  • អ្នកប្រែសម្រួល :
  • បោះពុម្ពផ្សាយ : មរតកសៀវភៅ
  • ទំហំសៀវភៅ : 14cm x 20cm
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ
  • ចំនួនទំព័រ : 542
  • ISBN: 978-9924-930-74-7
Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.