Back

មានលុយ ដោយមានក្តីសុខ

$6.25

ការពិពណ៌នា

លុយ រមែងត្រូវបានមើលឃើញដូចជាអ្វីមួយដែលមានអំណាច ក្នុងការគ្រប់គ្រងមនុស្សនិងអាចឲ្យពួកគេ ធ្វើអ្វីៗបានគ្រប់យ៉ាង ។ ដូច្នេះវាមិនចម្លែកទេ ដែលយើងតែងតែចាត់ទុកអ្នកមាន ថាជាអ្នកមានអំណាច ។

ប៉ុន្តែការដែលមានអំណាចមិនមែនមានន័យថា អ្នកមានក្តីសុខរហូតនោះឡើយ ។ អ្នកខ្លះដល់ថ្នាក់ញៀនអំណាចលុយ និងពុករលួយ ដែលជាហេតុនាំមកនូវអារម្មណ៍អវិជ្ជមាន ដែលបំផ្លាញក្តីសុខពិក្នុងជីវិតរបស់ពួកកេទៅវិញ ។

ពេលខ្លះ ខ្ញុំបានជួបក្មេងៗដែលពោរពេញដោយមហិច្ឆតា ពួកគេនិយាយអ្វីៗប្រាប់ខ្ញុំថា ពួកគេចង់សាងអាណាចក្រធុរកិច្ច និងក្លាយជាអ្នកមានបំផុតម្នាក់ក្នុងពិភពលោក ។ ប៉ុន្តែអ្វីដែលពួកគេមិនយល់គឺថា ទោះបីជាទ្រព្យសម្បិត្តនាំមកនូវអំណាចខ្លះក៏ដោយ លុយមិនអាចជំនួសអ្វីៗគ្រប់យ៉ាងបាននោះទេ ដូចជាភាពសុចរិត ការជឿជាក់ និងក្តីស្រលាញ់ពិតប្រាកដជាដើម ។ អ្នកនឹងមិនអាចយកឈ្នះបេះដូងមនុស្សដោយប្រើលុយតែម្យ៉ាងនោះទេ ។

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : Honda Ken
  • អ្នកប្រែសម្រួល : ទឹម សុផល និង ស៊ូ សម្រេច
  • បោះពុម្ពផ្សាយ : ដាំដើមជីវិត
  • ទំហំសៀវភៅ : 14,2cm x 20,3cm
  • ប្រភេទក្រដាស : ពណ៌ កាកអំពៅ
  • ចំនួនទំព័រ : 236
  • ISBN 9789924331308
  • បោះពុម្ពលើកទីមួយ  ឆ្នាំ 2020

មាតិកា

សេចក្តីផ្តើម
លុយរីករាយនិងលុយមិនរីករាយ………………………………….១
មេរៀនទី១
តើលុយមានន័យយ៉ាងម៉េចចំពោះអ្នក?
ដោះស្រាយអាថ៌កំបាំងនៃលុយ………………………………….១១
មេរៀនទី២
IQ លុយ និង EQ លុយ……………………………………………៥៩
មេរៀនទី៣
លុយនិងជីវិតរបស់អ្នក………………………………………..១២០
មេរៀនទី៤
លំហូរនៃលុយ…លំហូរលុយរីករាយ…លំហូរលុយមិនរីករាយ… ១៦៧
មេរៀនទី៥
អនាគតនៃលុយ………………………………………………..២១៣

 

 

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.