Back

វិធីសាស្ត្របង្រៀន

$11.00

ការពិពណ៌នា :

ការបង្រៀននិងរៀនប្រកបដោយប្រសិទ្ធភាព ទទួលលទ្ធផលទៅតាមវត្ថុបំណង ដែលអ្នកអប់រំរំពឹងទុកត្រូវការចាំបាច់បំផុតនូវវិធីសាស្ត្របង្រៀនមួយដែលមានស្តង់ដា។

វិធីសាស្ត្របង្រៀន ជាសៀវភៅគោលដែលប្រមូលផ្តុំវិធីសាស្ត្របង្រៀនតាមបែបផ្សេងៗ ថ្មីៗស្របតាមកម្មវិធីសិក្សាគោល ដែលប្រើប្រាស់បានគ្រប់កម្រិតកភូមិសិក្សា និងគ្រប់មុខវិជ្ជាទាំងផ្នែកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។ គុណភាពអប់រំ ក្រៅពីគុណភាពបង្រៀនដែលត្រូវផ្ទេរដល់អ្នកសិក្សានោះ អ្នកអប់រំតែងជ្រើសយកវិធីសាស្ត្រ និងសម្ភារឧបទេសសមស្រប និងពាក់ព័ន្ធជាមួយមេរៀននីមួយៗ ហើយជាសិល្បៈនៃការផ្ទេរចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូស្តែងឡើងទៅតាមជំនាញ និងបំណិនរបស់ខ្លួនជានិច្ច។

លោកគ្រូអ្នកគ្រួ គរុនិស្សិត គរុសិស្ស និងទទួលបានពុទ្ធិទាក់ទងនឹងការគ្រប់គ្រងថ្នាក់រៀន ធាតុផ្សំទាំងឡាយ ដែលនាំអោយការបង្រៀនមានប្រសិទ្ធភាព ការបញ្ជ្រាបទ្រឹស្តីប្ល៊ូមតាសូណូមី នៅក្នុងការបង្រៀនវិធីសាស្ត្រសកម្ម ការរៀបចំតេស្តវាយតម្លៃតាមលក្ខណៈស្តង់ដា និងការស្រាវជ្រាវសកម្ម សម្រាប់កែលម្អគុណភាពបង្រៀននៅក្នុងថ្នាក់រៀន និងគំរូកិច្ចតែងការបង្រៀន និងរៀនតាមបែបរិះរក ដោះស្រាយបញ្ហា សហការ ពិភាក្សា ផែនទីគំនិត តុក្កតាគំនិត……តាមឯកទេសមួយចំនួនដែលកំពុងតែប្រើប្រាស់ក្នុងពេលបង្រៀននាពេលបច្ចុប្បន្ន ៕

ទិន្នន័យទូទៅ :

អ្នកនិពន្ធ : ប៉ូ ប៊ុន្ថន , ឡុច ចាន់ថន , ឃិន វណ្ឌី

គ្រឹះស្ថានបោះពុម្ពផ្សាយ : គ្រឹះស្ថានបោះពុម្ពផ្សាយ ឯកសារខ្មែរ

បោះពុម្ពលើកទី៣នៅឆ្នាំ : ២០១៩

ទំហំសៀវភៅ : 17,5cm x 24,5cm

ប្រភេទសន្លឹក : ពណ៌ កាកអំពៅ

ចំនួន : ៣៥២ទំព័រ

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ