Back

ស្តេចនំដូណាត់

$9.00

ការពណ៌នា ៖

ដំណើររឿងស្តីពីខ្សែជីវិតលោក តឹក ង៉ូយ បានបង្ហាញនូវភាពរស់រវើក និងផ្តោតសំខាន់លើបទពិសោធន៍ពិតដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ទាក់ទិននឹងទស្សនវិស័យដ៏សម្បូរបែប រួមជាមួយនឹងការចាប់យកឱកាសដែលកើតមានឡើងជាហូរហែក្នុងជីវិតរបស់លោក ។

លោក តឹក ង៉ូយ បានចាប់ផ្តើមជីវិតពីជនភៀសខ្លួនដ៏ក្រីក្រម្នាក់ ក្រោយមកលោកក៏ក្លាយជាអ្នកមានទ្រព្យសម្បិត្តដ៏ស្តុកស្តម្ភ ។ លោកបានអំពាវនាវដល់ជនភៀសខ្លួនខ្មែររាប់រយរាប់ពាន់អ្នកដែលរស់នៅសហរដ្ឋអាមេរិក អោយមកប្រកបរបរលក់នំដូណាត់រហូតដល់ក្លាយជាអ្នកមានលុយរាប់លានដុល្លា ដូចរូបលោកផងដែរ ។ ដោយហេតុថា លោកជាអ្នកដែលមានគំនិតមិនចង្អៀតចង្អល់ និងមានសេចក្តីស្រលាញ់ក្នុងការជួយដល់សហគមន៍ខ្មែរ ដែលជាការចូលរួមវិភាគទានដ៏ខ្លាំងក្លាលើផ្នែកសេដ្ឋកិច្ចសង្គមនៅសហរដ្ឋអាមេរិកនោះ លោកក៏បានទទួលពានរង្វាន់ និងបណ្ណ័សរសើរដោយផ្ទាល់ពីប្រធានាធិបតី George H. Bush នៅឆ្នាំ ១៩៩១ ហើយថែមទាំងត្រូវបានគេប្រសិទ្ធនាមថា « ស្តេចនំដូណាត់ » ប្រចាំសហរដ្ឋអាមេរិកទៀតផង ។

ជាលទ្ធផលចេញពីស្នាដៃ និងការខិតខំរបស់លោក សព្វថ្ងៃនេះនៅរដ្ឋកាលីហ្វញ៉ា មានហាងនំដូណាត់ជាង ៥០០០ហាង ដែលក្នុងនោះហាងដែលត្រូវបានកាន់កាប់ដោយជនជាតិខ្មែរអាមេរិកកាំង មានរហូតដល់ទៅ ៩០% ដែលចំនួននេះគឺស្មើរនឹង៤៥០០ហាង ហើយបើបូករួមទាំងរដ្ឋផ្សេងៗទៀតនោះ ហាងដែលជនជាតិខ្មែរកាន់កាប់មានចំនួន រាប់ពាន់ រាប់ម៉ឺនហាងឯណោះ ។ នេះគឺពិតជាមោទនភាពដ៏អស្ចារ្យ ហើយក៏ជាព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលមានប្រជាជនដល់ទៅ ៣៥០លាននាក់ ប៉ុន្តែងារជាស្តេចនំដូណាត់ ដែលសហរដ្ឋអាមេរិកទទួលស្គាល់គឺមានតែលោក តឹក ង៉ូយ តែម្នាក់ប៉ុណ្ណោះ ។

ទិន្នន័យទូទៅ ៖

  • អ្នកនិពន្ធ : តឹក ង៉ូយ
  • បោះពុម្ពផ្សាយដោយ : សៀវភៅជីវិត
  • បោះពុម្ពឆ្នាំ ២០១៩
  • កម្រាស់ ២៨៨ទំព័រ
  • ទំហំ 13,5cm x 20cm
  • សន្លឹកពណ៌ កាកអំពៅ
  • ISBN 9789924551027
Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ