សូមអភ័យទោសពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ
សូមទំនាក់ទំនងទៅកាន់ Facebook Page របស់យើងដើម្បីទិញសៀវភៅ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.
$6.25
ការពិពណ៌នា
ខ្ញុំស្គាល់ម៉ា លើកដំបូងនៅឆ្នាំ១៩៩៦
ដំបូង គេធ្វើរូបសេះពណ៌ផ្កាឈូក
ខ្ញុំរត់ការថ្នាំឲ្យបងលុច្សនៅម្តុំផ្សារចាស់
គេឲ្យចំណេញមួយគ្រាប់មួយពាន់រៀល
ខ្ញុំមិនស្គាល់ទេថ្នាំញៀន
គេថាវាជាថ្នាំខ្លាំងសម្រាប់រឿងលើគ្រែ
ខ្ញុំរកស៊ីបានលុយច្រើនណាស់
ពេលនោះពួកខ្ញុំបួននាក់ស្ម័គ្រចិត្តធ្វើកូនចៅគាត់
ហើយគាត់បានដាក់ឈ្មោះខ្ញុំថា អា Tiger
ខ្ញុំបានសាក់រូបខ្លានៅដើមដៃស្តាំ
ជីវិតរបស់ខ្ញុំក៏កាន់តែឃ្លាតឆ្ងាយ ពីអ្វីដែលគេហៅថា រឿងត្រឹមត្រូវ ។
ទិន្នន័យទូទៅ
វាចាអ្នកនិពន្ធ
ល្ខោនវិទ្យុដ៏ល្បី «ស្នាមសាក់រូបខ្លា” ខ្ញុំជឿថារឿងនេះបានដក់
ជាប់ក្នុងចិត្តមិត្តអ្នកនិយមស្តាប់ហើយចងចាំសាច់រឿងមួយនេះពេញ
ដោយក្តីស្រលាញ់ទាំងសំឡេងតួសម្តែងទាំងតម្លៃអប់រំនិងមនោសញ្ចេតនា
នៃរឿង សូម្បីតែខ្ញុំខ្លួនឯងពេលដែលបានស្តាប់ហើយ លួចសួរថាអ្នកណា
ជាអ្នកនិពន្ធ?
និយាយឱ្យអស់ពីចិត្តទៅ សូម្បីតែដេកលក់ក៏លួចញញឹម ពេល
ដែលអ្នកគ្រូ ម៉ីសន សុធារី ដែលខ្ញុំទើបនឹងដឹងថ្មីៗថាគាត់ជាអ្នកសរសេរ
ល្ខោនវិទ្យុនេះ បានផ្តល់ឱកាសឱ្យខ្ញុំដែលជាអ្នកនិពន្ធជំនាន់ក្រោយអាច
យកសាច់រឿង ដែលខ្លួនឯងធ្លាប់លួចស្រលាញ់ «ស្នាមសាក់រូបខ្លា” មក
ធ្វើជាប្រលោមលោក។ ខ្ញុំគិតថានេះជានិស្ស័យ ដែលបណ្តាលឱ្យខ្ញុំបាន
ស្គាល់អ្នកនិពន្ធដែលជាអាយដល ហើយបានក្លាយជាសិស្សគាត់ទៀត
កាន់តែធ្វើឱ្យខ្ញុំមិនជឿទៀតនោះ គឺខ្លួនឯងអាចមានសិទ្ធិទទួលបានរឿង
របស់គាត់មកសរសេរជារសជាតិថ្មីសម្រាប់មិត្តអ្នកអាន។ ខ្ញុំធ្លាប់ស្តាប់
រឿងនេះដោយបេះដូង ហើយក៏បានសរសេរវាឡើងដោយអស់ពីចិត្ត
ដោយសង្ឃឹមថាអ្នកនឹងញញឹម ហើយក៏ស្រលាញ់មិនខុសពីអារម្មណ៍
ដែលអ្នកកំពុងស្ដាប់ដែរ។
ខ្ញុំសូមអរគុណអ្នកគ្រូណាស់ ដែលឱ្យខ្ញុំបានចូលរួមចំណែកលាតត្រដាងអតីតកាលរបស់តួអង្គឈ្មោះ Tiger ធ្វើជាមេរៀនជីវិតមួយ
សម្រាប់អ្នកអានគ្រប់វ័យ។ អរគុណទសប៉ាកកា ដែលជាក្រុមអ្នកនិពន្ធ
ជំនាន់ក្រោយសម្រាប់ការស្រលាញ់និងលើកទឹកចិត្ត អរគុណអ្នកអាន
ដែលជាកម្លាំងចិត្តនៃអ្នកនិពន្ធ និងបានរួមចំណែកយ៉ាងធំធេងនៃការថែ
រក្សាអក្សរសាស្ត្រខ្មែរ។
នាងខ្ញុំសូមអធ្យាស្រ័យទុកជាមុន បើមាននូវកំហុសឆ្គងត្រង់
ណាមួយមិនសមរម្យ និងកំហុសអក្ខរាវិរុទ្ធដែលប្រាកដជាមានជៀស
ពុំផុត។ ខ្ញុំព្រមបើកចិត្តទូលាយក្នុងការទទួលយកនូវមតិរិះគន់ដើម្បីកែ
លម្អពីលោកគ្រូអ្នកគ្រូ រៀមច្បង និងមិត្តអ្នកអានគ្រប់មជ្ឈដ្ឋាន។ ហើយ
ក៏សង្ឃឹមថា អ្នកនឹងបន្តចងចាំសាច់រឿង “ស្នាមសាក់រូបខ្លា» ជាប្រភេទ
ប្រលោមលោកមួយនេះ នៅក្នុងចិត្តដូចកាលពីស្តាប់ល្ខោនវិទ្យុរបស់អ្នក
និពន្ធដើមដែរ។
ដោយការគោរព និងក្តីស្រលាញ់ពីខ្ញុំ
មិត្ត រស្មី
សូមអភ័យទោសពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ
សូមទំនាក់ទំនងទៅកាន់ Facebook Page របស់យើងដើម្បីទិញសៀវភៅ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.