អាគមបរព្រៃ

$6.25

ការពិពណ៌នា

ខ្យល់បក់ត្រសៀកៗជាមិត្តសម្លាញ់របស់មនុស្សខ្ចិលដូចខ្ញុំ…..
បើមិនដេកស្រមុកខុរបានភ្លាម ម៉េចហៅថាអាដូច?

ទើបនឹងបិទភ្នែកភ្លឹប ស្រមោលខ្មៅធំមួយលោតមកផ្លោត ហើយសន្ធប់ជាន់ពីលើកខ្ញុំ។ ដង្ហើមខ្ញុំញ័រផឺតៗព្រោះទ្រូងថប់ ដៃជើងគាំងអស់ ក្បាលងាកមិនកើត មាត់ស្រែកមិនចេញ បានត្រឹមម្ហបៗ….

អស្ចារ្យណាស់ រោគគាំងបេះដូងកើតឡើងពីអង្កាល់ ឬមួយជិះមកក្តៅពេកស្លឈាមឡើងគាំងស្រែកមិនទាន់ ។ ជួយផង… ខ្ញុំមិនចង់ទៅទាំងក្មេងទេ ប្រពន្ធមិនទាន់បានការផង អុះ!ច្រឡំ គុណឪពុកម្តាយតែមួយកំប៉ុងអង្ករ ក៏មិនដែលបានសងជាកូនទោលផង យកខ្ញុំទៅទាំងអញ្ចឹង បានពីណាមើលថែពួកគាត់?

ទិន្នន័យទូទៅ

  • អ្នកនិពន្ធ : ម៉ីសន សុធារី
  • បោះពុម្ពផ្សាយ : តម្រា
  • ទំហំសៀវភៅ : 12,4cm x 17.4cm
  • ប្រភេទក្រដាស : ពណ៌ ស
  • ចំនួនទំព័រ : 131
  • ISBN 9789924933014
  • បោះពុម្ពលើកទីមួយ  ឆ្នាំ 2018

វាចាអ្នកនិពន្ធ

ខ្មែរមានជំនឿច្រើនណាស់ ជុំវិញអាគមបរព្រៃដែលជាអាគមដ៏ស័ក្តិសិទ្ធ មានអាយុកាលពាន់ឆ្នាំមកហើយ។ គេប្រើសម្រាប់អញ្ជើញអ្នកទំនៅលើដើមព្រឹក្សានានាឱ្យចាកចេញ យកកន្លែងធ្វើកិច្ចផ្សេងៗ ក្រោយមកក៏មានតំបន់ខ្លះ បានយកអាគមបរព្រៃនេះសម្រាប់បណ្ដេញបញ្ជូនវិញ្ញាណវិលវល់ទាំងឡាយឱ្យទៅកាន់ទីព្រៃជ្រៅ លែងនៅវិលវល់នឹងភូមិដ្ឋាន ប៉ុន្តែឈ្មោះនៃពិធីការតែងប្រែប្រួលទៅតាមតំបន់នានា ដូចជាខ្លះហៅថា ពិធីនាងយ៉ាង នាងចរ ពិធីបរព្រៃ និងពិធីសែនបណ្ដែត។ល។ ដូច្នេះហើយយើងឃើញជាតំណមក ចាស់ៗចំណាំហាមកូនចៅកុំឱ្យស្រង់យករបស់របរណាដែលឃើញបណ្តែតទឹកមក ព្រោះថាវាអាចជាគ្រឿងបណ្ដេញឧបទ្រព្យនៃពិធីបរព្រៃបណ្ដេញវិញ្ញាណ។ដូចក្នុងរឿងគាថាបុរាណដែរ ការមិនមានចិត្តលោភបំពានជីកកាយកាប់គាស់ ស្វែងរកសម្បត្តិទ្រព្យដែលពុំបានថាឱ្យមកខ្លួនដោយម្ចាស់គេ នឹងនាំមកនូវសេចក្តីសុខដល់អាត្មា ក៏ដូចជាគ្រួសារទាំងមូល។

 

 

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.