Back

អានុភាពនៃទម្លាប់

$6.00

ការពណ៌នា :

ទម្លាប់ ជាអ្វីដែលមានជាប់ខ្លួនយើងតាំងពីណាពីណីមកម្ល៉េះ វាជាផ្នែកមួយនៃជីវិតរបស់យើង រហូតមនុស្សជាច្រើនមិនដែលសង្គេតទេថា វាមានប្រយោជន៍អ្វីខ្លះចំពោះជីវិត ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគិតបែបនោះ សាកពិចារណាហេតុការណ៍ខាងក្រោមនេះមើល :

  • កាលពីច្រើនឆ្នាំមុន អ្នកឃោសនាម្នាក់ធ្វើអោយមនុស្សទូទាំងពិភពលោក ងាកមកចាប់ផ្តើមដុសធ្មេញបានដោយរបៀបណា?
  • តើទាហានម្នាក់ អាចបញ្ឈប់បាតុករដែលកំពុងបង្កចលាចលដោយអាហារ fast food បានដោយរបៀបណា?
  • តើ Michael Phelps អាចហែលទឹកបំបែកឯតទគ្គកម្មពិភពលោកបានដោយរបៀបណា ទាំងដែលវ៉ែនតាដែលគេពាក់ធ្លាយទឹករហូតមើលមិនឃើញអ្វី?
  • តើផ្សារទំនើប Target បង្កើតផលកម្រៃយ៉ាងមហាសាលបានដោយរបៀបណាពីការទាយថា អតិថិជនណាចាប់ផ្តើមតាំងគត៌ ( ដោយដឹងមុនសាម៉ីខ្លួនប្រាប់ទៅសមាជិកក្នុងគ្រួសារទៅទៀត)?
  • តើស្តារ៍បាក់ស៍ផ្លាស់ប្តូរកម្លោះគ្មានអនាគតដែលរៀនមិនចប់វិទ្យាល័យ ហើយត្រូវបណ្តេញចេញជាច្រើនដង អោយក្លាយជាអ្នកចាត់ការដែលមានប្រាក់ខែ ៤៤០០០ដុល្លា ក្នុងមួយខែបានដោយរបៀបណា?

ភាពជោគជ័យដ៏គួរអោយស្ញប់ស្ញែងទាំងនេះកើតចេញពីការប្រើប្រយោជន៍ពី ទម្លាប់ របស់មនុស្សយើង ។ ក្នុងសៀវភៅនេះ Charles Duhigg អ្នកនិពន្ធល្បីឈ្មោះ នឹងណែនាំអោយអ្នកយល់ថា ទម្លាប់ទាំងនោះកើតឡើងយ៉ាងម៉េច ថែមទាំងណែនាំវិធីវិភាគថា ក្នុងចំណោមទម្លាប់រាប់រយរាប់ពាន់យ៉ាងរបស់អ្នក និងអ្នកដទៃ តើអ្នកនឹងជ្រើសរើសទម្លាប់មួយណាមកប្រើអោយកើតប្រយោជន៍ខ្ពស់បំផុត ។ សាករកមើល នោះអ្នកនឹងឃើញថា ទម្លាប់មួយចំនួន ត្រឹមតែមួយភាគរយ ក៏អាចបង្កើតការផ្លាស់ប្តូរដល់ជីវិតអ្នកបានហើយ ។

………………………………………………..

អ្នកនិពន្ធ : Charles Duhigg

អ្នកប្រែសម្រួល : ចាន់ មករា

បោះពុម្ពដោយ : Sharing Book

បោះពុម្ពឆ្នាំ : ២០១៨

ទំហំ : A5

ប្រភេទសន្លឹក : ពណ៌ កាកអំពៅ

ចំនួនទំព័រ : ៣៨៧ ទំព័រ

Support
រប្រៀបទិញ និង ការដឹកជញ្ជូន

សូមអភ័យទោស​ពួកយើងកំពុង រៀបចំវ៉េបសាយ ពួក យើង នឹង សរសេរពី រប្រៀបទិញ និង ការដឹកជញ្ជូន ពេលក្រោយ សូមអគុណសំរាប់ការគាំទ្រ

សូមទំនាក់ទំនង​ទៅកាន់ Facebook​ Page របស់យើងដើម្បីទិញសៀវភៅ​ ដែរលោកអ្នកពេញចិត្ត បណ្ណាគារ Online.