លើកទឹកចិត្ត, អភិវឌ្ឍខ្លួន

សត្រូវ ឬ មិត្ត ?

ការឈ្លោះប្រកែកគ្នាទៅវិញទៅមក ជារឿងធម្មតារបស់មនុស្សដែលតែងតែជួបប្រទះ។ អ្នកខ្លះដល់ថ្នាក់មានការគុំគួនគ្នាធ្វើឱ្យក្លាយទៅជាសត្រូវនឹងគ្នាក៏មាន ។ តែជួនខ្លះសូម្បីតែយើងធ្វើល្អក៏នៅតែមានអ្នកស្អប់ជៀសមិនរួចឡើយ ។ នៅពេលដែលយើងធ្វើអ្វីមួយតែងតែមានសត្រូវ និងគូប្រកួតប្រជែងព្រោះបើកិច្ចការណាមួយដែលអ្នកធ្វើទៅហើយ មិនមានអ្នកដែលរិះគន់ឬបន្ទោសបង្អាប់នោះគឺមានន័យថា អ្នកកំពុងតែធ្វើរឿងមិនត្រឹមត្រូវហើយ។ ក្ដីស្រមៃរបស់អ្នកក៏ដូចគ្នា បើសិនគ្មានអ្នកណាសើចចំអកចំពោះវានោះទេ បានន័យថាក្ដីស្រមៃរបស់អ្នកមិនទាន់ធំនៅឡើយទេ។ គ្រប់គ្នាគ្មានអ្នកណាចង់មានសត្រូវនោះទេ ម្នាក់ៗពិតជាចង់សាងមិត្តច្រើនជាងមានសត្រូវ ។

ប្រភព : https://www.wallpaperflare.com

តើធ្វើបែបណាទើបអាចកម្ចាត់សត្រូវរបស់យើងបាន ?

សត្រូវកើតឡើងដោយសារតែមានភាពមិនចុះសម្រុង ការច្រណែន ការប្រកាន់ការមិនយល់ពីគ្នា និងមានចំណុចជាច្រើនទៀតដែលធ្វើឱ្យកើតជារឿងមិនពេញចិត្ត ហើយអាចខ្លាចជាសត្រូវនឹងគ្នា។ បើអ្នកចង់ឱ្យសត្រូវរបស់អ្នកមកជាមិត្តរបស់អ្នកវិញ អ្នកត្រូវតែមានការអត់ធ្មត់ហើយព្យាយាមស្វែងយល់ពីពួកគេម្ដង។

ប្រភព : https://www.desktopbackground.org

ដូចដែល Abraham Lincoln បានលើកឡើងថា “វិធីដែលខ្ញុំកម្ចាត់សត្រូវរបស់ខ្ញុំ នោះគឺយកពួកគេធ្វើជាមិត្ត”បានន័យថា យកចិត្តទុកដាក់ទៅលើពួកគេ និងស្វែងយល់ពីពួកគេឱ្យបានច្រើនថាពួកគេចង់បានអ្វីឱ្យពិតប្រាកដនោះ។ តាមពិតទៅសត្រូវក៏អាចក្លាយជាមិត្តរបស់អ្នកបានដែរ វាសំខាន់ថាតើអ្នកចង់បង្កើតមិត្តឬក៏ចង់បង្កើតសត្រូវ។ អ្វីដែលជារឿងសំខាន់នោះគឺអ្នកមានភាពក្លាហានហ៊ានប្រឈមមុខនឹងពួកគេ។ ជួនកាលសត្រូវក៏ជាមនុស្សម្នាក់ដែលយើងត្រូវតែអរគុណពួកគេដែរ ព្រោះសត្រូវតែងតែចាប់កំហុស និងចំណុចខ្សោយរបស់យើង នោះយើងអាចនឹងដឹងថាតើយើងគួរពង្រឹងសមត្ថភាពហើយកែលម្អបន្ថែមលើចំណុចណាខ្លះ។ ដូចដែលទស្សនៈមួយលើកឡើងថា “ចូរកុំខ្លាចសត្រូវដែលរិះគន់អ្នក តែគួរបារម្ភពីមិត្តដែលបញ្ជោរអ្នក” នេះមានន័យថាសត្រូវក៏អាចក្លាយជាមិត្ត ហើយមិត្តក៏អាចក្លាយជាសត្រូវបានដែរ។​

ប្រភព : https://www.bestfunforall.com

មួយជាទង្វើដោយសុទ្ធចិត្ត មួយទៀតមិនសុទ្ធចិត្ត… សម្ដីមួយចេញពីចិត្ត មួយទៀតចេញពីមាត់… មួយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន មួយទៀតគិតប្រយោជន៍ផ្ទាល់ខ្លួន…។ល។ នេះជាលក្ខណៈនៃពាក្យសរសើរ និងបញ្ជោរដូច្នេះហើយអ្នកត្រូវតែចេះបែងចែកឱ្យបានច្បាស់ចៀសវាងមានការភ័ន្តច្រឡំ៕

  • អត្ថបទ : ស្រមោចក្រហម
  • រចនារូបភាព Cover : MAY
  • រក្សាសិទ្ធ : Book5.biz

Leave a Reply

Your email address will not be published. Required fields are marked *